ខែ តុលា 28, 2009
ខែ សីហា 27, 2009
មរណះភាពបងស្រីខ្ញុំ
បងស្រីនាងខ្ញុំបានទទួលមរណះភាពកាលពីថ្ងៃទី២៤ខែសីហាឆ្នាំ២០០៩កន្លងទៅនេះវេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់និងពិធីបុណ្យគំរប់៧ថ្ងៃនិងប្រពិត្តទៅនៅថ្ងៃសៅរទី២៩ខែសីហាឆ្នាំ២០០៩នេះនៅគេហដ្ធានផ្ទះលេខ៥៧ផ្លូវ២៧១សង្កាត់ទឹកថ្លាខណ្ឌ៍សែនសុខក្រុងភ្នំពេញ(ជិតកាកបាទក្រហមកម្ពុជា)ដោយមេត្រី។
ខែ សីហា 6, 2009
តំណក់ទឹកភ្នែករបស់ស្ត្រីមេម៉ាយកូនបី
បងស្រីម្នាក់គាត់មានរឿងជាច្រើនដែលត្រូវនិយាយតែគាត់និយាយមិនកើតព្រោះរឿងខ្លះវាអាចទាក់ទាក់ទៅនិងក្មេងស្រករក្រោយដូចនេះនាងខ្ញុំក៏សូមមិនលើកយកមកនិយាយដែរតែវាពិតជារឿងមួយដែលស្មានមិនដល់ហើយក៏មិនអាចនិយាយបាន។ក្រោមតំណក់ទឹកភ្នែកនិងក្រសែភ្នែកដ៏ស្រទន់របស់នារីម្នាក់ដែលនាងខ្ញុំរៀបរាប់និងនិយាយនេះគាត់មានឈ្មោះថា(ហេងរតនា)េហងជានាមត្រកូលដែលនាងខ្ញុំសូមអោយគាត់ប្តូរមកប្រើដោយមិនមានលាក់ខណ្ឌ័អ្វីទាំងអស់តែគាត់ក៏មិនសូវជាពេញចិត្តដែរតែនាងខ្ញុំចង់អោយគាត់ប្រើត្រកូលនេះ(សូមមិនរៀបរាប់)។
ចូលដល់វ័យ២៥ឆ្នាំ
បុរសម្នាក់ដែលតែងតែមកពិសារកាហ្វេនិងអង្គុយជក់បារីនៅក្នុងដៃជារៀងរាល់ថ្ងៃមួយថ្ងៃ៣ដងមិនមានខ្វះវ័យ៣៥ឆ្នាំបានសារភាពសុំស្រឡាញ់និងរៀបការដោយអោយចាស់ទុំមកសួរនាំតាមប្រពៃណីតែអ្វីដែលគួរអោយសោកស្តាយគឺគេបានលាក់កំបាំងនូវរឿងមួយដ៏គួរអោយឈឺចាប់ដែលស្រ្តីគ្រប់រូបមិនអាចទទួលយកបាន(គេប្រាប់ក្រុមគ្រួសារយើងថាគេជាក្មេងកំព្រាមិនមានឪពុកម្តាយគឺរស់នៅជាមួយម្តាយធម៌ជាស្រ្តីម៉េម៉ាយនិងជាអ្នកមានស្តុកស្តប់នៅម្តុំសំណង់១២)តែពេលនេះគាត់បានលាចាកលោនេះទៅហើយហើយនាងខ្ញុំក៏សូមអហោសិកម្មត្រឹមនេះចុះដោយសារការជឿនិងទុកចិត្តពិធីមង្គលការក៏បានរៀបចំឡើងយ៉ាងសប្បាយរីករាយរហូតដល់ពេលកាត់ចំណង់ដៃស្រាប់តែមានការចូលរួមពីម្តាយបង្កើតនិងបងប្អូនខាងប្រុសយ៉ាងច្រើននិងបាននិយាយខ្សឹបខ្សៀវពីភ្ញៀវខាងប្រុសថាគេគឺជាបុរសពោះម៉ាយដែលមិនមានកូនជាប់ដៃជើងហើយបានលែងលះគ្នាដោយមិនមានលិខិតស្នាមត្រឹមត្រូវទាំងម្តាយខាងស្រីនិងភ្ញៀវចូលរួមមួយចំនួនជាពិសេសស្រ្តីវ័យ២៥ឆ្នាំក៏ចាប់ផ្តើមត្រជាក់ចុងដៃចុងជើងតែទោះជាយ៉ាងណានាងក៏នៅតែបំពេញតួនាទីជាកូនក្រមុំដដែលមិនមានអាក់ខានទេ។
ក្រោយពិធីមង្គលបានចប់សព្វគ្រប់យើងក៏បានធ្វើការសំរុះសំរួលគ្នានិងរស់នៅក្រោមដំបូលផ្ទះម្តាយខាងស្រីរហូតដល់បងស្រីមានគរ៌ជីវិតពិតជាពិបាកនិងមិនអាចតវ៉ានិងព្រហ្មលិខិតបានមែនអ្វីដែលស្មានមិនដល់គឺពិតជាកើតមានចំពោះគាត់ដែលជាស្រី្តរងគ្រោះដោយមិនដឹងខ្លួនរតនាខិតខំបំពេញតួនាទីជាភរិយាយ៉ាងសាកសមទាំងការងារក្នុងផ្ទះនិងការងាររកស៊ីចិញ្ចឹមជីវិតព្រោះវិស្វករសំណង់ស៊ីវិលម្នាក់នោះមិនមានការទទួលខុសត្រូវគ្រប់គ្រាន់នោះទេអ្នកពិតជាធ្លាប់ស្តាប់ចំរៀងមួយបទដែលមានចំណងជើងថា(ទុកស្រីប្តីកាន់លុយ)តាំងតែពិចាប់ដៃគ្នាមកពេលណារតនាមិនដែលស្គាល់លុយពាន់នោះថាម៉េចទេទោះជារតនាបានលក់អស់គ្រឿងអលង្ការនិងសំភារះជាច្រើនអោយគេក៏ដោយក៏មិនដែលឃើញមានវិលត្រប់មកវិញនៅលុយចំណេញពីការរកស៊ីរបស់គេនោះដែរ។គេដើរបាត់ៗពីរផ្ទះនិងផឹកស៊ីជារៀងរាល់ថ្ងៃមិនដែលគិតថារតនាកំពុងពពោះកូនរបស់គេក្នុងផ្ទៃទេរាល់ល្ងាចពេលចប់តួនាទីជាប្រពន្ធដែរចាប់រៀបបាយទឹកនិងឆុងការហ្វេរហើយររតនានៅមានតួនាទីមួយថ្មីទៀតគឺអោបកូនក្ក្នុងពោះដើរកស្វាមីដែលកំពង់បំពេញការងារយ៉ាងម៉ម៉ាជាមួយវីស្វករសំណង់ដទៃទៀតគ្រូនិងស្រីស្រាបៀរតាមហាងស៊ុបគ្រប់ច្រកល្ហក!
នៅថ្ងៃសៅរ៏មួយក្នុងនាមខ្ញុំជាសិស្សមិនសូវល្អរបស់សាលាភាសារនាងខ្ញុំមិនបានចូលរៀនទេគឺជិះម៉ូតូឆាលីព៌តសដ៏ស្អាតអត់ស្តុបនិងកំពិតកន្រ្តក់របស់ខ្ញុំទៅម្តុំផ្សារដើមគរដើម្បីទិញម្ជូរទុកញ៉ាំនៅថ្ងៃអាទិត្យជុំគ្នាណាមួយបងស្រីក៏គាត់ចូលចិត្តដែរព្រោះគាត់កំពុងមានផ្ទៃពោះ។ជិះបណ្តើរនឺកគិតបណ្តើរមិនដឹងជារឿងអីខ្លះនោះទេស្រាប់តែខ្ញុំក្រឡេកឃើញបងស្រីរបស់ខ្ញុំ
ឪពុទ្ធព្រះជាម្ចាស់បងស្រីរបស់នាងខ្ញុំពពោះធំជាងបាតលោកបានជិះម៉ូតូឌុបមកឈប់និងមុខហាងមួយដែលសំបូរទៅដោយភ្ញៀវនិងស្រីស្អាតកំពុងលើកកែវជុលដើម្បីបង្ហាញភាពសង្ហានិងកាសប្បាយរបស់គេគ្រប់គ្នាដោយមិនគិតនិងខ្វល់ពីរអ្វីទាំងអស់តែខ្ញុំបែជាខ្វល់និងនារីម្នាក់ដែលដើរឆ្លងកាត់ថ្នល់ដ៏ធំនិងសំបូរទៅដោយរថយន្តនិងម៉ូតូតូចធំកំពង់ធ្វើដំណើរយ៉ាងខ្វាត់ខ្ែងងម្នាក់ៗហាក់ដូចជាប្រញាប់ណាស់ដោយមិនបង្អង់អោយគាត់ឆ្លងផ្លូវបានដោយងាយនោះទេ៕គាត់ដើរមួយសំដៅទៅតុមួយដែលមានមនុស្សប្រុសស្រីអង្គុយកៀកគិតជិតគ្នាមួយគូរៗនិងបញ្ចេញកាយវិកាយហាក់ដូចជានឹកគ្នាខ្លាំងណាស់ព្រោះព្រាត់ព្រាស់គ្នាយូរហើយ។បងស្រីដើរមួយៗទាំងដៃរញរ័និងបេះដូងលត់ស្ទើដាច់ចេញពីក្នុងខ្លួនកែវភ្នែកក្រហមជ្រាលមានទឹកដក់តិចៗនិងនិយាយមួយៗថា
(តើពេលណាទើបការងារនេះចប់?ហើយថ្ងៃនេះបងនិងចូលផ្ទះម៉ោងប៉ុន្នាន?)ពេលនោះចំលើយពិតជាមិនមានឡើយសំរាប់ស្រ្តីម្នាក់នោះមានតែកាយវិការដ៏ស្មោគគ្រោកបានចេញមកដោយបង្ហាញនៅភាពខឹងក្រេធក្រោធបំផុតដោយគេលើកកៅអីដែលគេអង្គុយបោកនិងដើរចេញទៅបាត់មិនខ្វល់ពីរសំណួរនិងសុវត្ថិភាពរបស់គាត់ឡើយ។គាត់បានឈ្ងោកមុខនៅនិងសំរកទឹកភ្នែកមិននិយាយស្តីអ្វីទាំងអស់ចំណែកអ្នកដែលរួមតុទាំងនោះម្នាក់រូតរះម្នីម្នារគិតលុយរត់យករួចខ្លួនបាត់អស់ទៅដោយទុកអោយគាត់ឈរយំអោបពោះទាំងឈឺចាប់នាងខ្ញុំបានអែបម៉ូតូរទៅជិតហាងនិងដាក់វានៅជិតនោះរួចដើរទៅដឹកដៃគាត់មកក្រៅ។ពេលនោះគាត់មានអារម្មណ៏ភ្ងាក់និងងាកមកមើលខ្ញុំទាំងទឹកភ្នែកស្រស្រាក់ហើយវាចារថ្នមៗថា(កុំប្រាប់ម៉ាក់លឺទេ?)នាងខ្ញុំបានងក់ក្បាលដោយមិនមានវាចារអ្វីទាំងអស់ខ្ញុំក៏ឌុកគាត់មើលគេមើលឯងរហូតភ្នែកគាត់មើលទៅលេងដឹងទើបយើងនាំគ្នាទៅផ្ទះពេលទៅជិតដល់ផ្ទះខ្ញុំឈប់អោយគាត់ចុះពីចម្ងាយដើម្បីកុំអោយអ្នកផ្ទះដឹងថាយើងមកជាមួយគ្នារនិងសួររកជីកឬសគល់ពេលនោះម៉ោងប្រមាណជាជាង៨យប់ក្រុមគ្រួសារចាប់ផ្តើមរៀបបាយតែមិនមានមុខបងថ្លៃទេគ្រប់គ្នារសួរដោយចំងល់(នឹងមិនមកញ៉ាំបាយទេ?)មិនមកទេរវល់ជាប់ជួបជាមួយជាងនាំគ្នារញ៉ាំចុះគាត់ក៏អត់ឃ្លានដែរព្រោះទើបញ៉ាំអីហើយ។ខ្ញុំដឹងការពិតជាការកុហក់មិនពិតគាត់មិនបានញ៉ាំអីទេតែខ្ញុំធ្វើជាមិនដឹងព្រោះបើជាខ្ញុំក៏ញ៉ាំមិនចូលដូចគ្នាម៉ោង៩រហូតម៉ោងដប់ខ្ញុំនៅតែឃើញបងស្រីខ្ញុំអង្គុយចាំផ្លូវបងថ្លៃដដែលមិនក្រោកទៅណាសោះពេលនោះខ្ញុំក៏ទៅនិយាយលេងជាមួយគាត់។
(បងរត្ន័មិនទាន់ងងុយទេ?)ខ្ញុំសួរគាត់អ្នកក្នុងផ្ទះតែងហៅគាត់ថាបងរត្ន័
(នៅទេ)ចំលើយដ៏ខ្លីរបស់គាត់
(បងរត្ន័នៅធ្វើអីយូរម្លេះចាំគាត់?មិនបាច់ចាំទេដេកទៅស្មាលនេះមិនមែនជាម៉ោងត្រលប់របស់គាត់ទេដេកសិនទៅ)ខ្ញុំដឹងៗគាត់ដេកក៏មិនលក់ដែរតែក៏គ្រាន់បានតំរង់ខ្នងខ្លះដែរ។ពួកយើងក៏នាំគ្នាចូលគេងរៀងៗខ្លួនអស់ទៅម៉ោងប្រហែលជា២អាត្រាធខ្ញុំកំពង់តែលង់លក់ស្រាប់តែលឺសំលេងជជែកគ្នាខ្លាំងចេញពីក្នុងបន្ទប់បន្ទាប់មកលឺសំលេងប្រាវ! ប្រាវៗ!!ខ្ញុំក៏ស្ទុះឡើងទាំងអស់គ្នាក្នុងក៏មកដល់ទាន់ដូចគ្នាអំពើហឹង្សារពិតជាកើតមានតែមិនប៉ះប៉ាល់ធ្ងន់ធ្ងរដល់គាត់និងកូនទេតែអនិច្ចាអើយខ្លួនធ្វើខុសហើយពិតជាមិនដឹងខុសពិតមែនដូចពាក្យចាស់លោកពោលមិនខុសទេមនុស្សមានជំងឺឈឺឆ្កួតបីឆ្កួតមួយស្រាឆ្កួតពីស្រីឆ្កួតបីគឺល្បែង។តែបងថ្លៃខ្ញុំមានជំងឺឈឺឆ្កួតតែពីរទេតែកែមិនបានឡើយរហូតដល់ថ្នាក់បងស្រីខ្ញុំចុះចេញពីរផ្ទះទៅចោលបងប្អូនទៅតាមមុនតំបូងរស់នៅផ្ទះម្តាយក្មេងឪម្តាយក្មេងអើយអើយម្តាយក្មេងខ្ញុំលឺហើយខ្លាយបងថ្លៃក៏កុំណាចមិនអាចរស់ជាមួយបានទេបងស្រីក៏សំរេចចិត្តត្រឡប់មកផ្ទះវិញយើងគ្រប់គ្នានៅតែស្វាគមន៏ជានិច្ចក្រោយមកទៀតគេក៏មកសុំទោសឪពុកម្តាយខ្ញុំនិងបងស្រីខ្ញុំដោយសន្យាត្រឹមត្រូវ។ក្រោយមកម្តាយខ្ញុំចូលលុយគ្នាទិញដីនិងចាប់ផ្តើមធ្វើផ្ទះមួយសំរាប់នៅមិនបានប៉ុន្នានផងពិធីជប់លាងមានជាហូរហែរមិនទំនេរសោះគិតទៅមនុស្សលាបព៌ណពិតជាមិនអាចសស្អាតដូចគេសពិតប្រាកដនោះទេបីខែកន្លងផុតទៅវាប្រែជាខ្មៅដដែលដោយគេប្រាប់បងស្រីខ្ញុំថាគេមិនសប្បាយចិត្តគេចង់ផឹករំសាយទុក្ខខ្ញុំក៏មិនដឹងថាគេមានទុក្ខអីដែរ!ថ្ងៃស្អែកគេថាថ្ងៃនេះគេសប្បាយចិត្តគេចង់ផឹក!ថ្ងៃបន្ទាប់គេប្រាប់ទៀតថាចង់ផឹកព្រោះហូបបាយឆ្ងាញ់បន្ទាប់មកទៀតគេប្រាប់ថាវិស្វករដូចគេជាសិស្សពូកែមិនផឹកនឹករកគូរអ្វីក៏មិនចេញដែរ!!!រហូតដល់បងខ្ញុំមានកូនទីពីអ្វីក៏ប្រែប្រួលទៅរកភាពដើមទាំងអស់ខ្មៅគឺនៅតែខ្មៅពេលនេះព៌ណទាំងអស់រលប់អស់ហើយរឿងចាប់ផ្តើមមានសារជាថ្មីពេលនោះម្តាយរបស់ខ្ញុំបានដេញវិស្វករសំណង់ស៊ីវិលម្នាក់នោះចេញពីផ្ទះព្រោះគេមានជំពាក់លុយគេច្រើនណាស់យកទាំងផ្ទះដែលប៉ាម៉ាក់និងបងស្រីខ្ញុំសន្សំលុយបានទិញចូលគ្នារយកទៅបញ្ចាំអស់ហើយព្រមទាំងឡាននិងម៉ូតូមួយទៀតផង។បន្ទាប់មកបងស្រីនាងខ្ញុំក៏មករស់នៅផ្ទះរបស់យើងវិញចំណែកឯផ្ទះឡាននិងម៉ូតូគឺត្រូវទូទាត់សងគេអស់ហើយមិនមានសល់សូម្បីមួយសេនណាឡើយ។ភាពជាស្រ្តីទាល់ច្រកមិនមានមុខរបនិងមានទាំងកូនតូចនៅនិងដៃដូចមិនមានចំណូលគ្រប់គ្រាន់សំរាប់ផ្គត់ផ្គង់កូនឡើយណាមួយកូនតូចឈឺណាមួយកូនធំឈឺវាយ៉ាប់ខ្លាំងណាស់មានតែប្អូននិងហើយម្នាក់ហុចបន្តិចៗតែប៉ុន្នោះរហូតដល់កូនរៀងធំបន្តិចបងស្រីក៏ចាប់ផ្តើមលក់បង្អែមនៅមុខផ្ទះមិនបានប៉ុន្នាផងក៏លឺដំណឹងថាគេចង់មកហៅបងស្រីអោយទោរស់នៅជុំគ្នាទៀត។ម្តងនេះទាំងខ្ញុំនិងប្អូនប៉ាម៉ាក់និងមិនព្រមជាដាច់ខាតបើទៅយើងនិងបញ្ចប់ទំណាក់ទំនងពីបងប្អូននិងប៉ាម៉ាក់និងកូនពេលនោះជាពេលដែលគាត់ពិបាកសំរេចចិត្តបំផុតខ្ញុំបើសិនជាខ្ញុំក៏មិនដឹងគិតយ៉ាងណាដែរម្ខាងគ្រួសារនិងម្ខាងជាប្តីនិងកូនគាត់មិនបានសុំម៉ាក់ទេគឺសុំខ្ញុំនិងប្អូនស្រីខ្ញុំម្នាក់ទៀតអោយអភ័យទោសអោយគាត់ផងគាតមិនចង់ធ្វើបែបនេះទេតែគាត់មិនចង់អោយកូនអត់មានឪពុកហៅទីមួយគាត់ក៏មិនមានការងារធ្វើនិងមិនមានចំណូលទេគេសន្យាថាឈប់ហើយរៀងហើយបងស្រីក៏សំរេចចិត្តជាថ្មីថាទៅតាមប្តីវិស្វករសំណង់ស៊ីវិលរូបនោះដោយនៅតែមានការសង្ស័យថាបុរសម្នាក់មិនចោលគំនិតទេតែបំណាច់កូននិងបំណាច់និងស្រឡាញ់ប្តីពេលនោះគាត់បានចាកចេញដោយមិនប្រាប់ពីទីតាំងដែរគាត់និងបុរសម្នាក់នោះនិងកូនណៅឡើយតែក្រោយមកខ្ញុំនិងប្អូនស្រីលួចតាមដានដឹងគឺគាត់បានជួលផ្ទះនៅម្តុំសន្ធមុខជិតផ្សារគីឡូលេខបួន(ផ្ទះលោកបូរីនជាមិត្តរបស់បុរសម្នាក់នោះ)គាត់ទៅរស់នៅទីនោះក្តីសុខមានតែជាមួយកូនតែប៉ុន្នោះមុនដំបូងគេចេះជួយធ្វើការងារផ្ទះខ្លះនិងមើលកូនព្រោះបងស្រីត្រូវទៅទិញម្ហូបនិងធ្វើការងារផ្សេងគេមិនមានចំណូលទេបងខ្ញុំត្រូវឆ្លាតពេលខ្ញុំដឹងថាបងនៅទីនោះគ្រប់គ្នាក៏ចេះតែលួចទៅជួបដំបូងមិនបានប្រាប់ម៉ាក់ទេតែក្រោយមកម៉ាក់គាត់ចេះតែសួរពួកយើងមិនសូវចេះកុហក់ទេពេលនោះក៏ដឹងដល់ម៉ាក់ក៏មិនថាអីដែរខ្ញុំក៏បានប្រាប់ម៉ាក់ថាលូករឿងគាត់អីទុកអោយគាត់ជាអ្នកសំរេចដោយខ្លួនគាត់ចុះព្រោះគាត់ជាអ្នករស់ណៅមិនមែនយោះងទេម៉ាក់សំរេចតាមខ្ញុំទៅមិនបានប៉ុន្នានផងសក៏ចាប់ផ្តើមរលុបម្តងបន្តិៗទៀតហើយគឺគេផឹកគេសប្បាយមកវិញគេរករឿងបើមិនរឿងនេះរឿងនោះបើមិនអញ្ចឹងទេគឺគេបង្ខំអោយគេងជាមួយទាំងកូនយំមុខយំក្រោយគេបានវាយបងខ្ញុំទាំងយប់អ្នជិតខាងអ្នកណាក៏ដឹងហើយគលួចប្រាប់ខ្ញុំតែពេលខ្ញុំសួរបងខ្ញុំបងខ្ញុំប្រាប់ថាគាត់រអិលធ្លាក់ចណ្តើរទើបហើមមុខហិមមាត់បែបនេះក្រោយមកដោយសារគេខ្មាស់អ្នកម្តុំនោះគេក៏បានប្តូរផ្ទះទៅរស់នៅជិតតោពីរវិញការរស់នៅទីនោះបងស្រីចាប់ផ្តើមទំងន់ជាថ្មីម្តងទៀតមិនមានលុយយកចេញទេគាត់ក៏ពិបាកចិត្តមិនដឹងគិតយ៉ាងម៉េញខ្ញុំក៏ឌុបគាត់ដើរលេងកាលសុំបីតែលុយទិញការហ្វេរផឹកក៏សុំខ្ញុំដែរទាំងការហ្វេរទាំងបារីនិងម្ហូបតែខ្ញុំមិនបានប្រាប់ម៉ាក់ទេពេលវេលាចេះតែកន្លងទៅពពោះក៏កានតែធំគាតពិបាកចិត្តក៏រកគ្រូទាយពេលនោះគាត់មានលុយខ្លះវិញហើយ(ខ្ញុំមិនដឹងបានមកពីណាទេគឺប្តីរកមកអោយ)គាត់គិតថាយកចែញដែរតែកាលនោះពេលដែលគាត់ចាប់ផ្តើមមានទម្ងន់គឺជាពេលដែលសិល្បះយើងម្នាក់ត្រូវគេសំលាប់ល្មមហើយគាត់ក៏មិនដឹងរឿងនោះដែរតែគាត់បានយល់សប្តិថាសិល្បះរូបនោះរត់ទៅសុំគាត់នៅព្រោះត្រូវគេតាមសំលាប់គាត់ក៏យល់ព្រមតាំងពីនោះមកគាត់ក៏ចាប់ផ្តើមមានគ៌រទើបគាត់គិតថាប្រហែជាកូនស្រីគាត់ក៏ទៅរកគ្រូទាយ(គ្រូទាយថាកូននោះពិតជាកូនស្រីទុកទៅជាការល្អព្រោះនិងរកលុយកាក់បានឪពុកក៏កែដែរ)បងខ្ញុំរីករាយណាស់ខ្ញុំរីករាយដែរបើសិនជាអញ្ចឹងមែនជាការប្រសើណាស់ប្រសើរមែនទែនតែដោយសារនៅតែភ័យព្រោះខ្លាចថាកូននោះជាកូនប្រុសទៀតយើងក៏ទុករយះពេលកន្លះខែទៀតដើម្បីតាមដានពេលវេលាពិតជាមិនខកការមែនបងខ្ញុំមានកូនគឹជាកូនស្រីដូចក៏សំរេចចិត្តទុកកូននោះដោយលាក់ម៉ាក់ខ្ញុំនិងប្អូនៗរហូតជិតគ្រប់ខែទើបគ្រប់គ្នារដឹង(ព្រោះបងមិនដែរទៅណាទេនៅតែក្នុងផ្ទះហើយគាត់ក៏មិនដែលទៅផ្ទះយើងដែរ)រហូតដល់ពេលកើតក៏ចេះតែមានរៀងរហូតមកពួកយើងឃើញគាត់យ៉ាប់ពេកគាត់ខ្ញុំក៏សុំឲ្យម៉ាក់អោយគាត់មកនៅផ្ទះវិញដោយបុរសម្នាក់នោះទៅខេត្តចោលបាត់ៗមិននៅថែរប្រពន្ធកូនខ្ចីទេម៉ាក់ក៏យល់ព្រមគាត់ក៏មកនៅផ្ទះវិញតែគាត់ប្រាប់យើងថាគាត់បាននិយាយគ្នារជាមួយប្តីហើយថាទៅនៅផ្ទះមួយរយហសិនតែតាមពិតអ្នកជិតខាងបានលួចប្រាប់ខ្ញុំពេលដែលខ្ញុំទៅជញ្ជូនឥវ៉ាន់ថាគាត់ឈ្លោះគ្នាមានរឿងធំណាស់តាមពិតខ្ញុំក៏សង្ស័យដែរតែមិនហានសួរព្រោះខ្លាចគាត់ទាស់។មួយរយះនេះបងខ្ញុំដូចជាអស់ចិត្តនិងឆ្អែតព្រមទាំងដឹងខ្លួនខ្លះតែនោតែចិត្តទន់ពេលគេចង់ឃើញកូនក៏យកទៅអោយគេឃើញព្រោះគាត់នៅចាំពាក្យដែរគ្រូទាយមួយរយះដែរបែកគ្នាបុរសរូនោះទោរស់នៅខេត្តសៀមរាបបានទៅបោកស្រីមេម៉ាយម្នាក់ថាគេនៅកំលោះមិនប្រពន្ធកូនអីទេពេលនោះដំណឹងទាំងអស់ក៏បានលឺដល់បងស្រីខ្ញុំគាត់ក៏ទៅរកតាមគេប្រាប់ដោយដៃម្ខាងបីកូនតូចនិងដៃម្ខាងទៀតស្ពាយបង្វិចទាំងដួងចិត្តឈឺដូចគេយកកាំបិតមកចិត្តបេះដូងម្តងមួយជំរៀកៗហើយបង្ហូរឈាមដាក់ព្រះធរណីទាំងកណ្តាលថ្ងៃពេលនោះកាពិតគឺមានមែនសូមអភ័យទៅសអ្នកអានទាំងអស់ដឹងទេគេនិយាយបែបណាចំពោះបងស្រីខ្ញុំ?ពិតមិនអាចស្មានបានទេគេនិយាយថា(គេមកនៅទីនេះដោយសារគ្រួសារនោះជួយគេមិនមាននណាជាអ្នកជួយគេទេកុំមករឆាឆៅគេទុកអោយគេមានក្តីសុខផងហើយពេលណាគេការហើយគេនិងមានលុយគ្រប់គ្រាន់គេនិងយកលុយទាំងនោះទៅចិញ្ចឹមកូនម៉េចចង់អោយកូនវេទនា?តិចអត់ទាំងអស់គ្នារ)ពេលនោះមានអំពើហិង្សារកើតឡើងតែខ្ញុំមិននៅទីនោះទេខ្ញុំធ្វើការនៅខេត្តកំពង់ធំពេលនោះបងខ្ញុំក៏ត្រលប់មកវិញតែមិនមកផ្ទះទេគឹនៅកំពង់ធំជាមួយខ្ញុំម៉ោងងប្រហែល១១ថ្ងៃត្រង់មកដល់ដំរីជាន់ខ្លាខ្ញុំក៏សុំគេចេញមុនម៉ងដើម្បីដើរទៅយកគាត់ព្រះអើយទឹកមុខស្លេកស្លាំងនិងជាំខ្មៅនិងដិតដាមដោយទឹកភ្នែកស្រែកហៅខ្ញុំដោយសំលេងខ្សាវៗ(ថា!ថា!មកនេះ)ខ្ញុំសំលឹងទៅគាត់តែគាត់មិនបានសំលឹងតបមកវិញទេគឺគាត់បានអោនមុខចុះនិងបង្ហូទឹកភ្នែកខ្ញុំក៏មិនសួនាំអីដែរក៏ហៅគាត់ទៅផ្ទះដែរខ្ញុំជួលគេនៅជិតនោះនិងជួយទទួលយកកូននិងឥវ៉ាន់ខ្លះពីគាត់ដើម្បីសំរាលទំងន់ខ្លះតែខ្ញុំមិនអាចជួយទទួលទុក្ខរបស់បានទេព្រោះគាត់មិនអាចអោយនណាជួយគាត់បានទេ។ពេលទៅដល់ខ្ញុំរកបាយម្ហូបអោយគាត់ញ៉ាំតែគាត់មិនចង់ខ្ញុំក៏អោយគាត់គេខ្ញុំមើលកូនអោយ។ល្ងាចបន្តិចគាត់ក៏ស្រួលខ្លួនបន្តិចក៏ដើរមករកខ្ញុំនិងកូនហើយបង្ហើរសំលេងតិចៗថា
(ញ៉ាំបានូវ?)គាត់សួរខ្ញុំ
(មិនញ៉ាំទេចាំញ៉ាំជាមួយបងរត្ន័ឯង)ខ្ញុំឆ្លើយ
(គាត់ញ៉ាំមិនចូលទេគាត់មិនស្រួលខ្លួនខ្ញុំក៏ដើររកថ្នាំទាស់អោយគាត់ញ៉ាំព្រោះខ្លាចគាត់ទាស់)ខ្ញុំក៏សួរគាត់នូវរៀងរ៉ាវទាំងអស់របស់គាត់គាត់ក៏បានប្រាប់សព្វគ្រប់ខ្ញុំក៏ដឹងថ្ងែបន្ទាប់ខ្ញុំក៏ call ទៅថាអោយបុរសនោះព្រោះបានវៃបងស្រីខ្ញុំនិងពោលពាក្យថោកទាបបងស្រីខ្ញុំមិនចង់បានលុយដែលបោកប្រាស់គេមកនោះទេ។ក្រោយមកប្រហែលជាស្រីម្នាក់នោះអស់ចិត្តគេក៏វិលមកយកបងស្រីខ្ញុំអោយទៅនៅជាមួយនៅខេត្តសៀមរាបដោយមិនដឹងថានិយាយគ្នារថាម៉េចទេបងខ្ញុំក៏ទៅនៅជាមួយគេទៀតពេលនេះក្នុងក្រុមគ្រួសារខ្ញុំមិនមានយោបល់ឬហាមឃាត់អីទៀតទេព្រោះគាត់សុំដើរលើផ្លូវជីវិតដែលមានដោយខ្លួនគាត់ពិតជាមានមែននារីដែលល្ងង់និងស្មោះត្រង់បែបនេះ?បើមិនមែនជាបងខ្ញុំនិងគិតផ្សេងពីនេះតែនេះខ្ញុំឃើញនិងយល់ជ្រួលជ្រាបទឹកភ្នែករបស់គាត់មានរាប់លានតំណត់សំស្រក់ដោយសារបុរសមានចំណេះដឹងតែគ្នានវិចារណះញ្ញាណជាប្តីនិងជាឪពុកទេគេរៀនពូកណាស់តែមិនអាចទៅដកសញ្ញាប័ត្របានទេគេសុភាពណាស់នណាមិនស្គាល់គេពិតជានិយាយថាគេដឹងចាស់ស្គាល់ទុំស្គាល់ស្រីស្គាល់ប្រុសស្គាល់គ្រូស្គាល់សិស្សស្គាល់មិត្តស្គាល់ភក្រ្ត័តែពេលមានស្រាចូលខ្លួនហើយឧឪគ្រូអើយចង់ខ្លាំងប៉ុណ្ណាក៏អញហានវៃហានជេដែរ។ទឹកភ្នែកស្រក់ជ្រែកផែនថ្ពាល់មិនបានស្គាល់អីថាសុខជួបតែទុក្ខទុក្ខមិនស្រាកស្រាន្តគាត់ក៏សំរេចចិត្តជាថ្មីវិលវិញរកទ្រនំចាស់ដែលមានម្តាយប្អូនសំរេចចិត្តលើកនេះបានយូរណាស់ជិត២ឆ្នាំតែកម្មនៅតែមានខ្ញុំដឹងពេលដែលគេលួងបងស្រីម្តងគេតែងតែពោល ពាក្យថាជាតិគេខុសច្រើនណាស់ចំពោះបងស្រីខ្ញុំគេមិនមានបំណងអីទេគឺគ្រាន់តែចង់ជួបកូននិងអោយលុយខ្លះដើម្បីជួយចិញ្ចឹមកូនតែ ប៉ុន្នោះពាក្យទាំងនេះគ្រាន់តែជាពាក្យបោកបងស្រីដើម្បីយកទៅគេងជាមួយតែប៉ុន្នោះខ្ញុំដឹងថាបងខ្ញុំនៅតែស្រឡាញ់គេនិងមិនមាន គំនិតថាមួយជាតិនេះគាត់យកប្តីពីរដែរគឺតែមួយក្នុងមួយជីវិតរបស់គាត់នេះ។តែបុរសដែលជាវិស្វករសំណង់ស៊ីវិលរូបនោះមិនគិតដូច គាត់ទេថែមទាំងមិនចាប់អារម្មណ៏និងយល់ពីទឹកចិត្តរបស់គាត់ដែរ។ក្រោយមកខ្ញុំដឹងថាបងស្រីខ្ញុំមានកូនខ្ញុំក៏ថាអោយគាត់ហេតុអី បណ្តាលអោយមានកូនទៀតបែបនេះ ?កូនមុនដើមឆ្នាំចុងឆ្នាំឥឡូវមានទៀតមិនកើតទេគិតមើលអោយច្បាស់?គាត់ចាប់ផ្តើម ពិបាកចិត្តរឿងនេះទៀតក្រោយមកគាត់ក៏សំរេចចតិ្តលេបថ្នាំទំលាក់កូននោះចោលដោយយល់ថាអស់លុយតិចព្រោះបុរសម្នាក់នោះពូកែ និយាយណាស់ហៅបងស្រីខ្ញុំអោយទៅយកលុយ១០០ដុល្លារទុកចិញ្ចឹមកូនបានបីថ្ងៃcall ហៅសុំខ្ចីលុយ៣០០ដុល្លារវិញព្រោះមានការចាំបាច់ខានមិនបានចាំគេអោយការប្រាក់បងខ្ញុំជាមនុស្សចិត្តទន់តែឆាប់ខឹងនិងងាយបាត់ក្រោយមកបងខ្ញុំក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺព្រោះលេបថ្នាំមិនបានទៅជួបពេទ្យជំនាញតាមពិតអ៊ុំស្រីរបស់ខ្ញុំក៏ជាពេទ្យជំនាញខាងស្រ្តីដែរតែគាត់មិនហ៊ានទៅជួបព្រោះខ្ញុំក៏មិនដឹងថាគាត់ធ្លាប់ទៅអោយអ៊ុំជួយទំលាក់កូនប៉ុន្នាននាក់ហើយដែរទេនេះជាកម្ម?មុនដំបូងខ្ញុំមិនដឹងទេតែក្រោយមកខ្ញុំក៏បានដឹងខ្ញុំក៏នាំគាត់ទៅពេទ្យដោយលាក់មិនអ្នកណាម្នាក់នៅក្នុងផ្ទះដឹងទាំងអស់យើងទៅពេទ្យមិនមានលុយទេតែខ្ញុំចាំបានថាគាត់បានcall ទៅឪពុកកូនក្នុងផ្ទៃដើម្បីទារលុយយកកូនចេញខ្ញុំដឹងថាគេយកលុយមកអោយបងស្រីខ្ញុំនៅពេលព្រឹកដោយណាត់ជួបគ្នានៅហាងកាហ្វេរទេពផនបងស្រីទៅទទួលលុយទាំងឈឺចំនួន៥០ដុល្លារលុះថ្ងៃត្រង់ខ្ញុំក៏ចេញពីរៀនរួចណាត់គ្នាជាមួយមនុស្យស្រីម្នាក់តែខ្ញុំមិនស្គាល់ថាគាត់ជានណាទេតែគាត់ស្គាល់ច្បាស់ថាជាពេទ្យជំនាញតាំងពីពេលនោះបងស្រីចាប់ផ្តើមជាដូចធម្មតាហើយសន្យាថាឈប់ទាក់ទងគេទៀតហើយតែកម្មពាពិតជាមានមិនទាន់អស់ឡើយពេលនៅតែរុញគាត់អោយទៅជួបបុរសនោះរហូតមិនថាទៅម្នាក់ឯងរីមានខ្ញុំនោះទេ។ក្រោយមកទៀតគាត់ក៏សំរេចចិត្តជាថ្មីព្រើនោះក៏ចាស់ណាស់ទៅហើយបងក៏សំរេចចតិ្តទៅតាមជាលើកទី១០រី២០ខ្ញុំរាប់មិនបានទេព្រោះបងខ្ញុំតែងតែផ្តល់ឪកាសជូនបុរសរូបនោះជានិច្ចតែមិនអាចឡើយបងទៅនៅទីនោះដើរតួជាអ្នករកស៊ីចិញ្ចឹមនិងបំរើកាមគុណអោយប្តីដែលប្រមេកម្នាក់នោះពេលនេះធ្លាក់ខ្លួនដល់ថ្នាក់ផឹកស្រាសក៏បានដែរពេលណាបងស្រីរកបានច្រើនទាលុយផឹកTiger , Angkor , បន្តាប់មកគឺស្រាសនេះឯង។បងខ្ញុំប្របករបលក់ចំណីអោយពួកជាប់គុកនៅលើភ្នំខេត្តកំពង់សោម។អស់សំណើចទេ?ថ្ងែរកស៊ីចិញ្ចឹមយប់មកដល់ធ្វើបាយម្ហូននិងបំពនស្រាឲ្យប្តីដល់ពេលប្រលប់ចាប់បោកគ់ខោអាវនិងរៀបចំផ្ទះនិងលួងកូនអោយគេងកូនមិនទាន់គេងអស់ផងដល់ម៉ោងបំរើផ្លូវភេទប្តីទៀតពេលមិនព្រមគឺមានតែឆ្លោះគ្នាខ្មាស់អ្នកស្រុកទាញមុងទាញកន្តេលមិនអោយកូនគេងភ្ញាក់យំឡូឡារពេញភូមិបងស្រីខ្ញុំខឹងពេកទ្រាំមិនបានក៏ទាញកូនកាំបិទមកគំរាមពេលនោះគេខឹងខ្លាំងណាស់ស្រែកថាប្រពន្ធចង់សំលាប់ប្តីស្រីអីក៏សាហាវយ៉ាងនេះ?? ? ? ?ពេលបងខ្ញុំចង់ត្រលប់មកវិញក៏មិនហានដែរព្រោះមុនទៅគ្រប់គ្នាបានប្រាប់រួចហើយតែគាត់នៅតែអនុគ្រោះដល់ប្តីម្មាក់នោះដដែល។រឿងទាំងអស់បានបែកធ្លាយលឺដល់ម៉ាក់និងខ្ញុំព្រោះមីងគាត់នៅជិតនោះជាអ្នកជិតឌិតនិងក្រុមគ្រួសារខ្ញុំថែមទាំងជួរកកាងារអោយបុរសម្នាក់នោះធ្វើនិងជួយអោយបងស្រីខ្ញុំអាចចូលលក់ក្នុងគុកទៀតផងហើយក៏ជាអ្នកធានាអោយបងទៅនៅទិនោះដែរតាមការអង្វររបស់បុរសរូបនោះ។ម៉ាក់ក៏អោយខ្ញុំcallហៅអោយបងស្រីមកលេងផ្ទះព្រោះនឹកនិងចង់ជួបក្នេងៗកូនរបស់គាត់គាត់ក៏មកតាមកាស្នើររបស់យើងតែពេលមកលើកនេះគឹគាត់មិនមានបង្វិចអ្វីទាំងអស់មានតែមួយសំរាប់ជាប់និងខ្លួនទាំងអស់គ្នា។ពេលនេះគាត់មកពោលពាក្យថារកមិនបានសោះចង់មករកស៊ីនៅភ្នំពេញវិញយើងគ្រាប់គ្នារក៏រីករាយនិងសប្បាយទទួលយកទាំងអស់ទាំងម្តាយនិងកូនពេលវេលាក៏ចេះតែកន្លងហួសទៅពីមួយថ្ងៃទៅមួយថ្ងៃគាត់ចាប់ផ្តើមគត់ឆ្នោតនិងរាប់លុយអោយគេជារៀងរហូតមកដល់ថ្ងៃទី០២ខែកុម្ភះ២០០៩គឺជាថ្ងៃមង្គលការកូនអ៊ុំស្រីខ្ញុំពួកយើងរាប់ចំចាត់ចែងយ៉ាងសប្បាយរីករាយមានទាំងកម្មវិធីរាំរែកក្នុងក៏មានខ្ញុំរាំនិងគេដែរទោះខ្ញុំមានកូនហើយក៏ដោយតែខ្ញុំបានផ្ងើរកូននិងម៉ាក់អោយជួយមើលអោយខ្ញុំរាំបទស្លូរនិងបទញ៉ាក់រាំវង់បងស្រីខ្ញុំគាត់ក៏រាំដែរមើលទៅគាត់ហាក់ដូចជាសប្បាយចិត្តណាស់ពេលមិនបានប៉ុន្នានផងពេលវេលាក៏ដល់ទីបញ្ចប់ទៅហើយទាំងយើងទាំងភ្ងៀវក៏រាប់ចំមកផ្ទះវិញពេលមកដល់ផ្ទះបងស្រីខ្ញុំបានពោលពាក្យថា(អស់កំលាំងណាស់)នេះជាភាសារដែរមនុស្សគ្រប់រូបនិយាយពេលដែលបានបំពេញភារអ្វីមួយហត់ក៏និយាយបែបនេះទៅគ្រប់គ្នាក៏មិនចាប់អារម្មណ៏អ្វីដែលព្រោះខ្ញុំក៏ហត់មិនបានញ៉ាំអីទេព្រោះមាននាទីជាអ្នកកត់ចំណងដៃពេលនោះពួកយើងក៏នាំគ្នារកកន្លែងគេងរៀងៗខ្លួនអស់ទៅរួមទាំងគាត់ដែរ។
ព្រឹកឡើងនាងខ្ញុំក៏រៀបចំខ្លួនមកបំពេញការងារតែចេញមិនរួចសោះមិនដឹងជាយ៉ាងម៉េចចង់តែទៅបន្ទាប់បងស្រីខ្ញុំពេលនោះខ្ញុំជៀសមិនរួចពីទៅបន្ាប់នោះទេព្រោះត្រូវទោះយកក្រែមលាបម៉ាត់ពីរបន្ទាប់នោះពេលទៅដល់ខ្ញុំឃើញបងខ្ញុំឡើងស្លាំងនិយាយតិចៗប្រាប់ថា(មិនដឹងយ៉ាងម៉េចទេអស់កំលាំងងើបមិនរួចសោះ)ខ្ញុំក៏ទៅជិតគាត់រួចនិយាយជាមួយគាត់ព្រោះស្តាប់មិសួវលឺមានការអី?ម៉េចក៏ស្លាំងម្លេះ?បងរត្ន័ឯងកើតអីទេហ្អី?(ចំលើយគាត់ថាអត់ដឹង)ខ្ញុំក៏call ទៅសុំច្បាប់មេរួចក៏នាំគាត់ទៅជួបលោកគ្រូពេទ្យពិនិត្យមើលរកមូលហេតុ????
០៥/០២/២០០៩លិទ្ធិផលមិនមានអ្វីទាំងអស់គឺរងចាំការពិនិត្យរហូតខ្ញុំគិតថាបងស្រីខ្ញុំមិនស្រួលទេព្រោះនិយាយលែងចង់កើតទៅហើយពេទ្យពិនិត្យមកម្តងម្នាក់ៗតែមិននិយាយថាម៉េចពីជំងឺគាត់សោះគិតតែពីសួរមិនចេះចប់សោះខ្ញុំក៏callមកម៉ាក់សុំយកគាត់ទៅវៀតណាម៉ាក់ក៏យល់ព្រម
ទៅដល់ប្រទេសវៀតណាម
ព្រឹកឡើងម៉ោង៥និង៣០នាទីនាងខ្ញុំបងស្រីខ្ញុំនិងគ្រួសាររបស់ខ្ញុំបានចាកចេញពីទីក្រុងភ្នំពេញឆ្ពោះទៅប្រទេសវៀតណាតាមរយះរថយន្តក្រុងទុកអោយក្មេងជាច្រើនអោយនៅជាមួយយាយ(ម៉ាក់របស់ខ្ញុំ)ក្នុងនោះមានកូនខ្ញុំមួយដែរទើបតែមានអាយុ៧ខែជាងតែប៉ុន្នោះខ្ញុំពិតជានឹកកូនខ្លាំងណាស់ហើយនេះក៏ជាលើកទីមួយហើយដែលខ្ញុំទៅចោលកូននោះខ្ញុំដឹងថ្វីត្បិតគេនៅក្មេងតែគេដឹងគេដឹងណាស់គេនឹកខ្ញុំគេត្រូវការខ្ញុំព្រោះខ្ញុំជាអ្នកមើលថែរគេដោយផ្ទាល់ដៃណាម្តាយនិងកូនពិតជាមានអារម្មណ៏មិនខុសគ្នាប៉ុន្នានទេ។ពេលទៅដល់ទីនោះដោយសារយើងមានស្គាល់ប្រជាជននៅទីនោះម្លោះហើយអ្វីៗវាមិនសូវជាពិបាកទេយើងអាចប្រើលុយកាក់ដែលមាននៅក្នុងដៃដើម្បីសំរួលដល់ការងាររបស់យើងបានដោយមិនពិបាកយើងមិនមាននណាម្នាក់ចេះនិយាយភាសារវៀតណាមនោះទេហើយប្រជាជនគេក៏មិនសូវជាមានអ្នកចេះនិយាយភាសាអង់គ្លេសដែរដូចនេះវិធីមានតែមួយគត់គឺជួលអ្នកបកប្រែ។ទៅដល់ថ្ងៃទីមួយយើងចូលមន្ទីពេទ្យឯកជន(មិនចេះហៅជាភាសាររបស់គេនោះទេ)ដោយមានពូម្នាក់ជាអ្នកសំរួលគ្រប់បែបយ៉ាងរយះពេល៤ម៉ោងគេពិនិត្យឃើញហើយអស់គេនិយាយប្រាប់ខ្ញុំថាគេមិនអាចព្យាបាលអ្នកជំងឺម្នាក់នេះបានទេតែគាអាចបញ្ចូនទៅមន្ទីពេទ្យផ្សេងទៀតបានព្រោះទីនេះគឺជាមន្ទីពេទ្យធំគេមានអ្វីគ្រប់យ៉ាងទាំងអស់មិនមានខ្វះទេ(ពេលនោះខ្ញុំពិតជាពិបានចិត្តនឹកគិតអ្វីក៏មិនបានដែរទាំងខ្ញុំនិងគ្រួសារខ្ញុំក៏ឯកភាពចិត្តតាមការសំរេចរបស់គេខ្ញុំបានជិះក្នុងរថយន្តសង្រ្គោះពីមន្ទីពេទ្យឯកជនមួយនោះឆ្ពោះទៅមន្ទីពេទ្យមួយផ្សេងទៀតទីនេះគេហៅថាមន្ទីពេទ្យ(ចារីយ៏)មួយជីវិតខ្ញុំខ្ញុំមិនដែលគិតថាខ្ញុំនិងបានស្គាល់មន្ទីពេទ្យនេះទេតែពេលនេះខ្ញុំមកដល់ទីនោះដោយមិនបានព្រៀងទុកដោយមិនដឹងខ្លួន។ពេលទៅដល់ទីនោះគេបានបញ្ចូនបងស្រីខ្ញុំចូលទៅក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅទីនោះបន្ទប់សង្រ្គោះមួយមានអ្នកជំងឺជិត២០០នាក់ដេករង់ចាំការសង្រ្គោះគេពិនិត្យសាដើមវិញទាំងអស់ទីនោះខ្ញុំបានឃើញគ្រប់ទិដ្ធភាពទាំងអស់មានអ្នករាបនិងដាច់ខ្យល់មានអ្នកទ្រហូរយំមានគ្រប់ជាតិសាសន៏មានគ្រប់វ័យមានគ្រប់ឋានះមានគ្រប់ប្រទេភជំងឺនាងខ្ញុំឃើញបងស្រីបង្ហូរទឹកភ្នែកដោយភាពអស់សង្ឃឹមដៃគាត់ឡើងញ័រខ្លួនគាត់កាន់តែស្លេកស្លាំងមិនមានឈាមសូម្បីបន្តិចពេលនោះខ្ញុំពិតជាពិបាកព្រោះទីនោះគេមិនអនុញ្ញាតអោយមានអ្នកចាំនៅទីនោះទេតែខ្ញុំចេះតែលួចចូលទៅព្រោះខ្ញុំអាណិតបងបងមិនហ៊ាននៅម្នាក់ឯងទេអ្នកសំអាតបានយកសំរាបជូតរុញខ្ញុំអោយចេញខ្ញុំពិតជាគ្នានវីធីនោះទេបងបានកាន់ដៃខ្ញុំយ៉ាងជាប់ទីបំផុតខ្ញុំមានតែសំពះគេដើម្បីសុំនៅទីនោះបាន២នាក់បងអ្នកសំអាតម្នាក់នោះពិតជាចិត្តដាច់ណាស់មិនអនុគ្រោះចំពោះខ្ញុំនិងបងទេគេនៅតែតាមដេញខ្ញុំចេញពីទីនោះដោយខានតែបានតែខ្ញុំពិតជាមិនអាចចេញទៅចោលបងបាននោះទេខ្ញុំក៏ឈរនៅទីនោះដូចជាមនុស្សឆ្កួតមនុស្សគរមនុស្សថ្លង់មិនខ្វល់ពីការទាញចេញរបស់គេនោះទេបងស្រីគិតតែពីទាញដៃម្ខាងរបស់ខ្ញុំរួចបង្ហូរទឹកភ្នែកដោយមិនបញ្ចេញសំលេងនោះទេ។ទឹកភ្នែកនេះជាតំណក់ទឹកភ្នែកដែលឈឺចាប់ទឹកភ្នែកភ័យខ្លាយព្រួយបារម្មណ៏ជាទឹកភ្នែកម្យ៉ាងដែលអ្នកគ្រប់គ្នាមិនអាចយល់ឡើយនិងក៏មិនអាចដឹងពីតំណក់ទឹកភ្នែកនោះទេនិពន្ធគ្រប់រូបក៏មិនអាចរៀបរាប់បានដែរ។ខ្ញុំដឹងថាបងស្រីភ័យខ្លាចស្លាប់នោះទីនោះដែលមិនមែនជាប្រទេសរបស់ខ្លួនភ័យខ្លាចមិនបាជួបមុខបងប្អូននិងកូនៗបារម្មណ៏ពីកូនមិនដឹងទៅជាយ៉ាងណា?
ទម្រាំរួចរាល់រហូតដល់ម៉ោងជា១០យប់ទើបយើងរកបន្ទប់គេងបាន។បងស្រីត្រូវបានគេបញ្ជូនចូលបន្ទប់អ្នកជំងឺផ្នែកតំរងនោមតែនៅជាប់តាមដានប្រភេទឈាមបន្តរទៀតព្រោះបងស្រីអស់ឈាមពីខ្លួនហើយតែគេមិនអាចបញ្ជូលជូនគាត់បានព្រោះក្នុងខ្លួនរបស់គាត់ពិនិត្យមិនដឹងពីរប្រភេទឈាមហើយមិនដឹងថាត្រូវបញ្ជូលឈាមប្រភេទណាជូនគាត់បានទេ។នៅក្នុងបន្ទប់មានអ្នកជំអឺជាច្រើនដែលមិនអាចស្មានបានគ្រែអ្នកជំងឺមួយមានអ្នកជំងឺគេងដល់ទៅ២រឺ៣នាក់តាមប្រភេទជំងឺធ្ងន់រឺស្រាលគេអនុញ្ញាតអោយមានអ្នកមើលថែរតែម្នាក់ទេហើយអាចគេងបាននៅក្រោមគ្រែលើសពីនេះគេដេញចេញទាំងអស់គេចាក់សោរអោយអ្នកជំងឺគេងមិនអាចចេញទៅណាបានទេលុះដល់ម៉ោងបាយទើបយើងចេញមកអង្គុយលេងខាងក្រៅបានរីយកចូលទៅមើលបានរបបអាហារមានសំរាប់អ្នកជំងឺគឺពេលព្រឹកបរបសរជាមួយតៅហូចៀននិងទឹកស៊ីអ៊ីវថ្ងៃត្រង់មានបាយជាមួយត្រកួនស្ងោរអាហារបែបនេះសូម្បីខ្ញុំមិនមែនអ្នកជំងឺក៏មិនអាចញ៉ាំបានដែរពិតជាមិនចេះញ៉ាំមិនធ្លាប់ញ៉ាំទេដូចនេះខ្ញុំចេះតែលួចទិញចំណីផ្សេងៗអោយបងញ៉ាំទៅ។
បងស្រីត្រូវបានគេតាមដានជាហូហែររហូតដល់ដឹងថាក្នុងខ្លួនរបស់គាត់សំបូរទៅដោយជាតិពលមិនអាចបែងចែកប្រភេទឈាមបានទេគេក៏មិនអាចបញ្ជូលបានភ្លាមៗបានដែរព្រោះសូម្បីតែចំណីដែលគាត់ញ៉ាំទៅក៏ទៅជាជាតិពលដែរខ្ញុំបានសួរពេទ្យគេបានប្រាប់ថាបងស្រីបានញ៉ាំអាហារដែលមានសារជាតិពលនេះយូរមកហើយវាបានផ្តុំពេញក្នុងខ្លួននិងទៅទុំនៅនឹងកន្លែងណាមួយមិនដឹងគេនិងព្យាយាមរកវា៕
ថ្ងៃទី៧និង៨ជាថ្ងែអាទិត្យ គេមិនពិនិត្យទេលុះដល់ថ្ងៃទី៩វេលាម៉ោងប្រហែលជា៣ល្ងាចតើបគេប្រថា
“ សារជាតិពលបានទៅទុំនៅនិងឆ្អឹងដូចនេះវាបង្ករបានជាប្រភេទជំងឺមួយគឺ(មហាររីកខួរឆ្អឹង)និងវាបានទៅធ្វើទុកកន្លែងផ្សេងៗទៀតដូចជាតំរង់នោមក្រពះអាហារពោះវៀនតូចពោះវៀនធំបេះដូងជាពិសេសគឺឈាមនិងស្លាកែតសំរាប់បង្កើតគ្រាប់ឈាមគឺវាខូចប្រហែលជា៧០% ទៅហើយ” អ្វីៗពិតជាមិនអាចស្មានទៅបានទេប្រជាជនខ្មែរទាំងអស់និងកើតជំងឺបែបនេះព្រោះអ្នកលក់អាហារខ្មែរទាំងអស់លក់អាហារមិនបានត្រឹមត្រូវទេ។
បើគេចង់អោយអាហាររបស់គេឆ្ងាញ់គេបានបន្ថែមសារជាតិគីមីផ្េសងៗដើម្បីបំពេញបន្ថែមដូចជាធ្វើអោយសាច់ផុយបន្លែរសផ្លែរឈើទុកបានយូរឆាប់ធំឈាប់ទុំ។ល។គ្រូពេទ្យចាប់ផ្តើមព្យាបាលដោយអោយគាត់លេបថ្មាំប្រភេទគីមីយ៉ាងដើម្បីទប់ស្កាត់និងព្យាបាលតំរង់នោមបញ្ជូលឈាមពេលនោះគេទាថ្លៃ៣០,០០០ $ សំរាប់កាព្យាបាលពួកយើងពិតជាមិនលិទ្ធិភាពព្រោះម្នាក់ជាប់លុយទាំងអស់ម៉ាក់ក៏មិនសូវមានលុយដែរពេលនោះយើងក៏សំរេចយកគាត់មកភ្នំពេញវិញព្រោះមានកាអះអាងថាប្រទេសយើងក៏អាចធ្វើបាននិងព្យាបាលបានដូចគេដែរហើយអស់តំលៃថោកជាងខ្ញុំនិងប្តីគិតថាបើដូចនេះមែនក៏ល្អដែរព្រោះ:
១-យើងបាននៅជិតផ្ួះមានកាអី្វវាងាយស្រូលសំរេចព្រោះយើងនៅជុំគ្នា
២-ខ្ញុំនិងប្តីក៏ជិតដល់ថ្ងៃចូលធ្វើការវិញដែរ
៣-គាត់មិនព្រមនៅជាមួយនណាទាំងអស់លើកលែងខ្ញុំនិងប្តីខ្ញុំ
៤-យើងក៏អាចជួយចែករំលែកគ្នាមើលបានព្រោះវាជិតផ្ទះ
៥-សាហុយក៏មិនសូវចុះថ្ងៃពេទ្យក៏ថោកសមរម្យតែពិបាកម៉្យាងគឺពិបាករឿងគោលនយោបាយក្រៅផ្លូវការប្រជាជនទាំងអស់ប្រាកដជាដឹងនិងយល់ថាយ៉ាងម៉េច?
៦-ពេទ្យនៅទីនោះក៏មិនប្រាកដថាអាចមើលជា បាន១០០% បានដែរ។
៧-បើយ៉ាងម៉េចយើងអាចសល់លុយខ្លះដើម្បីទុកសំរាប់ជួយក្មេងអោយរៀនបានចប់ចុងចប់ដើមដែរ។
នេះជារូបខ្ញុំលួចថតគាត់គាត់មិនចង់អោយខ្ញុំថតទេគាត់មិនចូលចិត្តគាត់ប្រាប់ថាមិនមានអីទេតែមិនចង់ទុករូបមិនល្អតែគាត់បែជាមិនគិតថាគាត់អាចមានរូបខ្លះៗអោយប្អូនៗមើលទេព្រោះគាត់មិនបានដឹងពីប្រភេទជំងឺរបស់គាត់មែនមិនមាននណាម្នាក់ប្រាប់គាត់ឡើយហើយយើងគ្រប់គ្នាលាក់ការពិតទាំងអស់។
ដូច្នេះខ្ញុំនិងប្តីព្រមទាំងក្រុមគ្រួសារក៏បានសំរេចចិត្តយកគាត់មកភ្នំពេញវិញដោយមានការព្រមព្រាងពីគាត់ដែរ។
ម្សិលមិញនិងម្សិលម្ងៃ
ស៊ីថាត្រូវទៅទទួលសញ្ញាប័ត្រតែដូចជាមិនបានទៅអញ្ចឹងថ្ងៃ០៤/០៥/០៩ត្រូវទៅសមតែមិនបានសមស្អីនិងគេទេព្រោះ me រវល់ណាស់បងស្រីme ត្រូវការបញ្ជូលឈាមជាប្រញាប់មិនអាចខានបានព្រោះគាត់មានជំងឺមហារីខួរឆ្អឹងហើយម្សិលមិញ me ទៅសាលាតែមួយផ្លែតតែប៉ុន្នោះក៏ត្រលប់មកផ្ទះវិញទៅព្រោះត្រូវសុំឈាមមិត្តភក្ត្រ័មួយចំនួនដើម្បីជួយគាត់
ខែ សីហា 3, 2009
ថ្ងៃស្អែកគឺជាថ្ងៃអ្វី?
ថ្ងៃជាស្អែកគឹជាថ្ងៃជាស្អែកថ្ងៃ០៤ខែសីហា២០០៩សាលាអោយនិសិត្សទាំងអស់ជួបជុំគ្នាដើម្បីនិយាយពិរឿងទទួលសញ្ញាបត្រ័ ខ្ញុំមិនចង់ទៅសោះព្រោះជាប់ធ្វើការតែបើមិនទៅវាយ៉ាប់ណាស់មិនដឹងឈត្រង់ណានៅទីណាចាំដល់ថ្ងៃចាំទៅពិតជាមិនស្រួលទេគិតមិនត្រូវសោះថាធ្វើម៉េចល្អ?????????????????????
មានរឿងមួយទៀតគួរអោយពិបាកចិត្តណាស់គឹរឿងបងស្រីខ្ញុំគាត់មានជំងឺធ្ញន់ធ្ញរណាស់មិនដឹងត្រូវដោះស្រាយយ៉ាងណាទេ?
ខែ កក្កដា 30, 2009
ខែ កក្កដា 28, 2009
ជំនឿបុរាណទាក់ទងនិងគ្រឿអលង្ការ
ចិញ្ចៀនបញ្ចាំចិត្ត
ប្រពៃណីបំពាក់ចិញ្ចៀនភ្ជាប់ពាក្យកើតឡើងគ្រាដំបូងក្នុងរាជវង្សរបស់ប្រទេសអូទ្រីសដោយចក្រពត្តិម៉ែកស៊ីមីលៀនជាមួយព្រះនាងមែរីនៅតំបន់បឺកាន់ឌី។
ហេតុផលដែលចិញ្ចៀនភ្ជាប់ពាក្យភាគច្រើនជាពេជ្រព្រោះពាក្យថា” Diamond ” (ពេជ្រ ) មកពីពាក្យភាសាក្រិកថា( Adamant ) មានន័យថា” គង់វង្សយូរអង្វែង ” សម្រាប់ទុកប្រើប្រាស់មួយជីវិត។
- ក្រិកបុរាណជឿថាពន្លឺចិញ្ចៀនចិញ្ចែងចិញ្ចាចរបស់គ្រាប់ពេជ្រគឺជាពន្លឺដែលជះចេញពីភ្លើងតណ្ហារបស់គូរស្នេហ៏។ដូចនេះពេជ្រជាអលង្កាដ៏មានតំលៃបញ្ជាក់ពីទឹកចិត្តស្នេហា។
-ហេតុផលដែលត្រូវពាក់ចិញ្ចៀននៅម្រាមនាងដៃឆ្វេងមកពីជំនឿបុរាណថាម្រាមដៃឆ្វេងមានសរសៃឈាមពិសេសឈ្មោះ” Vena Amoris ” ឬសរសៃឈាមស្នេហ៏ដែលជាសរសៃឈាមភ្ជាប់ទៅកាន់បេះដូង។
-ក្នុងរជ្ជកាលព្រះអង្គម្ចាស់អែតរើដទី៦នៃប្រទេសអង់គ្លេសបានចេញច្បាប់ថានាងដៃខាងឆ្វេងជាម្រាមស្របច្បាប់ក្នុងការចិញ្ចៀនភ្ជាប់ពាក្យបញ្ជាំចិត្ត។
កងដៃ:
-ដើមកំណើតដំបូងបំផុតរបស់កងដៃមិនមែនដើម្បីភាពស្រស់ស្អាតទេកាលដើមមានមនុស្សតែ២ក្រុមប៉ុណ្ណោះដែរពាក់វាគឺក្រុមទី១គឺជាទាហានដែលត្រូវពាក់កងដែនេះដោយឆ្លាក់ឈ្មោះខ្លួនឯងទុកប្រសិនបើច្បាំងចាញ់ហើយស្លាប់គឺអាចសម្គាល់បានថាជា?នណារ?។ចំណែកក្រុមទី២គឺជាអ្នកជំងឺក្នុងមន្ទីពេទ្យគេពាក់ដើម្បីសម្គាល់ថាជានណារហើយករណីមានបញ្ហាកើតឡើងគេមិនចាំបាច់សួររកឈ្មោះក៏អាចដឹងពីអ្នកជំងឺបានដែរដោយស្គាល់ឈ្មោះនៅលើកងដៃ។
-កាលពី៥០០ឆ្នាំមុនគ.សនៅអ៊ឺរ៉ង់អ្នកចម្បាំងតែងតែពាក់កងដៃនៅដើមដៃ។
-ជនជាតិអាមេរិកខាងត្បូងនិយមពាក់កងដៃឲ្យទារកដើម្បីការពាទារកពិបីសាច។
-ក្នុងមជ្ឍដ្ធានកីឡាអ្នកលេងតិន្និសចូលចិត្តពាក់កងដៃឬប្រឡៅដៃព្រោះជឿថាពាក់វាហើយនិងមានសំណាងល្អ។
ក្រវិល:
-កូនប្រសារស្រីជនជាតិចិនត្រូវគេហាមពាក់គ្រឿងអលង្គាររបស់ខ្លួនចេញពីផ្ទះក្នុងពេលកូនកំលោះមកទទួលត្រូវពាក់តែក្រវិលដែរម្តាយក្មេង(ម្តាយខាងស្វាមី)ឲ្យមកតែប៉ុណ្ណោះព្រោះគេជឿថាប្រសិនបើកូនក្រមុំពាក់ក្រវិលត្រចៀកខ្លួនឯងចេញពីផ្ទះទៅចូលក្នុងខាងប្រុសនោះទុកដូចជញ្ជូនមាសប្រាក់ឬសំណាងមកពីខាងកូនក្រមុំទៅឲ្យខាងប្រុសទាំងអស់ដែរ។ប៉ុន្តែបើចង់បង្ហាញពីរភភាពមានបានរបស់ខ្លួនអោយភ្ងៀវឃើញចាំដល់ពេលជិះរថយន្តផុតពីផ្ទះខ្លួនទើបយកវាមកពាក់រីពាក់មុខធនាគារដើម្បីទាក់ទាញមាសប្រាក់ជាប់តាមខ្លួនចូលទៅផ្ះស្វាមី។
-ចោសមុទ្រពាក់ក្រវិលព្រោះជឿរថាធ្វើអោយភ្នែកភ្លឺល្អ……..។
ខែ កក្កដា 24, 2009
ជិតដល់ថ្ងៃទទួលសញ្ញាប័ត្រហើយ
នៅសល់ប៉ន្មានថ្ៃងទៀតដល់ថ្ងៃទទួលសញ្ញាប័ត្រហើយនិងបានជួបមិត្តចាស់ៗសប្បាយទៀតហើយមិនដឹងជាយ៉ាងណាយ៉ាងណៃទេខ្ញុំ!!!រៀនចប់ជិត២៣ឆ្នាំហើយទើបតែទទួលសញ្ញាប័ត្រខ្មាស់គេណាស់ណាមួយឥឡូវកូនមួយហើយមិនដឹងទៅជួបពួកម៉ាក់និងអ្នកធ្លាប់តាមញ៉ែគេមានអារម្មណ៏យ៉ាងម៉េចទេ៕ឥឡូវខ្ញុំចាស់ហើយតែនូវតែមានអ្នកខ្លះតាមញ៉ែខ្ញុំដដែលនឹងព្រោះសម្រស់ខ្ញុំនៅមានដែរតើសគេស្មានថាខ្ញុំនូវទំនេរ។តែមិនអីទេខ្្ញុំដូចជាអួតជ្រុលពេកហើយតែកុំអោយចាញ់សាមឺឌីណោះ!!!!ហិហិហិហាហាហាហ
អូ!ភ្លេចខ្ញុំនិងថតរូបស្អាតៗអោយបានច្រើនទុកចែកគ្នារមើលណោះ
ខែ កក្កដា 22, 2009
ស៊ីសុវត្ថិ កុសុមៈ

ព្រះនាមពេញ សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា
ព្រះនាមដើម ស៊ីសុវត្ថិ កុសុមៈ
ប្រសូត ០៩ មេសា ១៩០៤
ពិរាល័យ ២៧ មេសា ១៩៧៥ (៧១ឆ្នាំ)
ព្រះបិតា សិរីសុវត្ថិ មុនីវង្ស
ព្រះមាតា នរោត្ដម កាញ្ចនវិមាន
ព្រះស្វាមី នរោត្ដម សុរាម្រឹត
គ្រងរាជ្យពី ១៩៦០ ដល់ ១៩៧០ (១០ឆ្នាំ)
រជ្ជកាលមុន នរោត្ដម សុរាម្រឹត
រជ្ជកាលបន្ទាប់ នរោត្ដម សីហនុ (គ្រាទី២)
![]()
សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ [អានថា៖ ស៊ី-សុ-វ៉ាត់-កុ-សុ-ម៉ាក់] ទ្រង់ឡើងគង់គ្រងរាជ្យជានិមិត្តរូបនៃព្រះរាជបល្ល័ង្កខ្មែរ បន្ទាប់ពីសុវណ្ណគតនៃព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ដែលជាព្រះរាជស្វាមី នាឆ្នាំ១៩៦០។
| ព្រះរាជប្រវត្តិ |
សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ព្រះអង្គព្រះរាជសម្ភពនាថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩០៤។ ព្រះអង្គគឺជាព្រះរាជបុត្រីនៃព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស និងសម្ដេចព្រះអគ្គមហេសី មហាក្សត្រី នរោត្ដម កាញ្ចនវិមាន នរលក្ខណ៍ ទេវី។
| ការសិក្សា |
- សាលាបឋមសិក្សានរោត្ដម (សាលានារី)
| ព្រះយស |
- នាឆ្នាំ១៩២៨ ព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស បានប្រទានព្រះយសព្រះអង្គជា «សម្ដេចព្រះរាជធីតា កុសុមនារីរស្មីក្សត្រី ទ្រង់ល័ក្ស្មីណ៍ អគ្គធីតា រាជវង្សវរ្ម័ន បរមពង្សា ព្រះធិបតីនារីរតន៍ វិវឌ្ឍនា មហាក្សត្រិយានី»
- នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ១៩៥១ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ បានប្រទានព្រះយសព្រះអង្គឡើងជា «សម្ដេចព្រះវររាជនី កុសុមៈ រាជទេវី»
| ការឡើងគ្រងរាជ្យ |
សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់បានឡើងគ្រងរាជ្យស្របជាមួយនឹងព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត។ ពិធីរាជាពិសេក បានប្រារព្ធធ្វើឡើងនៅព្រះទីន័ងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំងចតុម្មុខ ក្រុងភ្នំពេញ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ១៩៥៥ ដោយទ្រង់មានព្រះបរមនាមថា៖ «សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមនារីរតន៍ សិរីវឌ្ឍនា»។
ក្រោយពីព្រះសុវណ្ណគតនៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៦០ មក ព្រះអង្គបានឡើងគង់ជានិមិត្តរូបនៃព្រះរាជបល្ល័ង្ក រហូតដល់សម័យរដ្ឋប្រហារនាឆ្នាំ១៩៧០ ហើយរបបសាធារណរដ្ឋខ្មែររបស់លោក លុន នុល បានចាប់ព្រះអង្គឃុំខ្លួននៅក្នុងគេហដ្ឋាន រហូតដល់ខែឧសភា ឆ្នាំ១៩៧៣។ រហូតមកដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៧៣ ទើបរបបសាធារណរដ្ឋខ្មែរអនុញ្ញាតឲ្យព្រះអង្គនិរទេសព្រះកាយទៅប្រទេសចិន។
| រាជអភិសេក |
សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់បានរៀបអភិសេកជាមួយ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សុរាម្រឹត នៅឯប្រាសាទខេមរិន្ទ្រ ព្រះបរមរាជវាំងក្រុងចតុម្មុខ នាឆ្នាំ១៩២០។
ព្រះករុណា ទាំងពីរព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គ គឺ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ (ប្រសូត ៣១ តុលា ១៩២២)។
| គ្រឿងឥស្សរិយយស |
- ព្រះប្រធានកិត្តិយសសមាគមកាកបាទក្រហមកម្ពុជា៖ ១៩៥៧-១៩៧០
- គ្រឿងឥស្សរិយយសសិតសិង្ហនៃប្រទេសឆេកូស្លូវ៉ាគី៖ ១៨ មករា ១៩៦៣
- គ្រឿងឥស្សរិយយសសិតសិង្ហនៃប្រទេសសូឡូមូនអេត្យូបពី៖ ០៤ ឧសភា ១៩៦៨
- គ្រឿងឥស្សរិយយស Legion of Honour នៃសាធារណរដ្ឋបារាំង
- គ្រឿងឥស្សរិយយសដំរីរាប់លាន និងសិតក្លស់នៃព្រះរាជអាណាចក្រលាវ៖ ១៨ មេសា ១៩៦៣
- មេដាយ Temasak ថ្នាក់ទីមួយនៃប្រទេសសិង្ហបុរី៖ ០៩ មេសា ១៩៦៣
- មេដាយ Grand Star នៃប្រទេសយូហ្គូស្លាវី៖ ១៧ មករា ១៩៦៨
- មេដាយ Star នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ថ្នាក់ទី១ Adipurna៖ ០១ មេសា ១៩៦៨
| ពិរាល័យ |
សម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ ទ្រង់សោយទិវង្គតនាថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៧៥ នាទីក្រុងប៉េកាំង សាធារណរដ្ឋចិនប្រជាមានិត ក្នុងព្រះជន្ម៧១វស្សា គឺរយៈពេលពីរឆ្នាំប៉ុណ្ណោះ បន្ទាប់ពីព្រះអង្គត្រូវបានរបបសាធារណរដ្ឋខ្មែរបានអនុញ្ញាតឲ្យព្រះអង្គភៀសព្រះកាយទៅប្រទេសចិនមក។
| ព័ត៌មានទាក់ទង |

