RSS

កូន

កូនតូចជាទីស្រលាញ់របស់ខ្ញុំ

  

  

នាងខ្ញុំនិងកូន

ជាតិ​ចន្ទ័សុមនា

អាយុ​2ខែ21ថ្ងៃ

  

  

  

  

ការភ័យខ្លាច​ 3​

 យ៉ាងរបស់ក្មេងដែលគួរតែព្យាបាលជាបន្ទាន់

Koun 1

***ឪពុកម្តាយពេលខ្លះយល់ច្រឡំថាវាជាការធម្មតានៅពេលដែលក្មេងមានការភ័យខ្លាច អ្វីមួយ។ប៉ុន្តែអី្វដែលយើងគួរយកចិត្តទុកដាក់នោះគឺការបណ្តោយឲ្យក្មេងស្ថិតនៅក្នុងភាព ភ័យខ្លាចរហូតនោះអាចនឹងធ្វើឲ្យគាត់បាក់ស្មារតីនៅពេលធំឡើង​។​គ្រូពេទ្យមានយោបល់ថាការភ័យខ្លាចមួយចំនួនខាងក្រោមនេះគួរតែពិគ្រោះជាមួយគ្រូពេទ្យ ។ការភ័យខ្លាចមិនហ៊ាននៅដាច់ដោយឡែកពិគេ​ :ក្តីបារម្ភបែបនេះច្រើនកើតមាននៅក្នុង​ចំណោមកុមារវ័យ​ 10​ ឆ្នាំ​​ ។​ វាជាកាភ័យខ្លាចមួយនៅក្នុងចំណោមក្មេងដែលមានអាយុ​ 10​ ឆ្នាំ​ទៅ ដល់ 11 ឆ្នាំ​ ។​ ក្មេងៗមិនហ៊ានដេកតែឯង ឬទៅសាលារៀនតែឯងហើយពួកគេតាមឪពុកម្តាយ ជាប់រហូត​ ។

ការភ័យខ្លាចទូទៅ​ : ក្មេងដែលមានអារម្មណ៏បែបនេះគឺជាទូទៅមានការ ភ័យខ្លាចមិនសមហេតុផលជាច្រើនដែលចូលមកជ្រៀតជ្រែកនៅក្នុងជិវិតរស់នៅរបស់ពួកគេ​ ។វាអាចជាការភ័យខ្លាចចំពោះរន្ទះបាញ់រហូតដល់ទៅសូម្បីតែនៅពេលដើរកណ្តាល

ថ្ងៃមានពន្លឺ​ ព្រះអាទិត្យក៏មានការភ័យខ្លាចដែរ​ ។​ពួកគេមានការភ័យខ្លាចចំពោះ​ការទៅមិនទាន់វេលា​ ឬក៏ធ្វើ​ ការងារសាលាមិនបានពិន្ទុល្អជាដើម​ ។​ ការបារម្មណ៏បែបនេះរហូតដល់មានការឈឺពោះ​ ឬបញ្ហារាងកាយដទៃទៀត​ ។​

ការភ័យខ្លាចនៅក្នុងសង្គម :​ការភ័យខ្លាចបែបនេះកើតមានចំពោះក្មេងចាប់ផ្តើម ចូល​សាលារហូតដល់​វ័យជំទង់ ហើយជាញឹកញាប់គេបែរជាយល់ថា ក្មេងមានការអៀនទៅវិញ ​។​ប៉ុន្តែក្មេងដែលមានបញ្ហាបែបនេះចេះតែមាន

ការភ័យខ្លាចនៅក្នុងកាប្រាស្រ័យទាក់ទងគ្នារជាមួយ​អ្នកដទៃនោក្នុងសង្គម​​។​ពួកគេអាចមិនចូលរួមសកម្មភាពផ្សេងៗនៅក្នុងសង្គម ឬមិននិយាយនៅក្នុងថ្នាក់​ ។​ ពួក​គេអាចមានរោគសញ្ញាមួយចំនួនទៀតដូចជាចេះតែបែកញើស​ និង វិលមុខជាដើម​ ។

ក្រុមគ្រួសារជាច្រើនព្យាយាមសម្របសម្រួលរបៀបរស់នៅក្នុងសង្គមដើម្បីសម្របទៅតាម​ការភ័យខ្លាចរបស់ខ្លួន​ ។ ប៉ុន្តែបើសិនជាមិនបានព្យាបាលទេ​នោះស្ថានភាពបែបនេះនឹងនាំ​ឲ្យក្មេងធំឡើងបាក់ស្មារតី ។​ វេជ្ជបណ្ឌិត Johns Hopkins​​ នៅមន្ទីពេទ្យ​​ Hopkins Hospital បាននិយាយថា​ ក្មេងនិងបានប្រសើរឡើងវិញបើសិនជាពួកគេបានព្យាបាលដោយថ្នាំ​ឈ្មោះ​ Zoloft​ គួបផ្សំជាមួយការព្យាបាលចិត្តសាស្រ្តផង​ ៕

វីធីការពារធ្មេញរបស់កូនអ្នក

Koun 2

 

យើងទាំងអស់គ្នារត្រូវការប្រើថ្នាំដុសធ្មេញ 

ដែលមានគុណភាពល្អដើម្បីការពារធ្មេញ​ប៉ុន្តែមិនមែន​សម្រាប់សមាជិកទាំងអស់ក្នុងគ្រួសារទេព្រោះថា​កុមារត្រូវការថ្នាំដុសធ្មេញខុសពិមនុស្សធំ។​នាងខ្ញុំស្ម័គ្រ​ចិត្តរួមចំណែកជួយអ្នកក្នុងការជ្រើសរើសទិញថ្នាំដុសធ្មេញ

ឲ្យសមស្របនឹងវ័យរបស់កូនៗ​។

 

ដើម្បីឲ្យការដុសលាងធ្មេញរបស់ី្របនឹងវ័យរបស់កូនៗ​។

កក្នុងការជ្រើសរើសទិញថ្នាំដុសធ្មេញកូន្អដើម្បីការពារធ្មេញ​ប៉ុន្តែមិនមែន​សម្រាប់សមាជិកទាំងអស់ក្នុងគ្រួសារទេ​ព្រោះថា​កុមារត្រូវការថ្នាំដុសធ្មេញខុសពិមនុស្សធំ។​នាងខ្ញុំស​(ជាមួយច្រាសសរសៃទន់)ក្រោយពេលទទួលទានអាហាររាល់លើកមានប្រសិទ្ធិភាព​ត្រូវឲ្យកូនអ្នកដុសធ្មេញយ៉ាងហោចណាស់ឲ្យបាន​២នាទីទើបជាកត្តាសំខាន់​។

A-​​ថ្នាំដុសធ្មេញមិនត្រូវមានហ៊្វអរច្រើនពេកទេ

អ្នកត្រូវយកចិត្តទុកដាក់ប្រយ័ត្នប្រយែងជាមួយកុមារ​គឺនៅអាយុក្រោម៦ឆ្នាំថ្នាំដុសធ្មេញេបស់វា​ត្រូវមានកម្រិតហ៊្វអរ(​ fluor ) ទាបជាង​ឬស្មើនឹង៦០០​ppm​(ហ៊្វអររៃ៦០មិលិ្លក្រាមសម្រាប់ថ្មាំដុសធ្មេញ១០០ក្រាម)​។​​បើហ៊្វអរ(​ fluor )ជាចំណុចសំខាន់បំផុតសំរាប់​គុណភាពនៃការចារ​(​សាច់រឹងនៃធ្មេញ)​ ការមានហ៊្វអរ(​ fluor )ច្រើនពេកអាចបង្ករជាគ្រោះថ្នាក់ ហ៊្វអររ៉ូហ្ស(​ fluoroses ) វិញដែលគេលេចឃើញមានស្នាមសលើធ្មេញដោយមិនមានប្រើថ្នាំដុសធ្មេញទេ​។

            B-​​បង្ការដង្កូវស៊ីធ្មេញ

ហ៊្វអរ(​ fluor )បន្ថែមភាពរឹងមាំ​និងបង្កើនភាពធន់របស់កាចាធ្មេញពិការឈ្លានពានរបស់បន្ទះធ្មេញ​។​កម្រិតសកម្មសម្រាប់មនុស្សពេញវ័យត្រូវតែមានលើសពី​១.០០០ pmm​​ (ហ៊្វអរ(​ fluor )១០០មិលិ្លក្រាម​សម្រាប់ថ្មាំដុសធ្មេញ១០០ក្រាម)​។បើលើសពី១.៥០០​pmm​ថ្មាំដុសធ្មេញត្រូវបានចាត់ទុកដូចជាឪសថ​និងបំរុងសំរាប់ក្រុមមនុស្សដែលមានកាចារធ្មេញឆាប់ខូច។

            C-​​ពិសេសសំរាប់ធ្មេញឆាប់ស្រៀវ

ភាពឆាប់ខូចរបស់ធ្មេញបណ្តាលមកពីការស៊ីឬកាត់កាចាធ្មេញ។​សាច់ភ្លុកនៃធ្មេញ(ផ្នែកដែលឆាប់​ទទួលអារម្មណ៏របស់ធ្មេញស្ថិតនៅក្រោមសាច់ភ្លុកនៃធ្មេញ)មិនត្រូវបានការពារឲ្យបានល្អទៀតទេ។

ថ្មាំដុសធ្មេញដែលមិនសម្របសម្រាប់ធ្មេញប្រភេទនេះត្រូវមានផ្ទុកភ្នាក់ងារខនិជកម្មោឡើងវិញ(អំបិល​រ៉ែហ៊្វយអរ…)​ដើម្បី” ជួសជុល ” សាច់ភ្លុកធ្មេញ​។

ពកូនរបៀបណាឪ្យបានសុខសប្បាយ22

​*ការបំបៅកូន​ឬឥរិយា​ពកូនបានត្រឹមត្រូវ​នឹងជួយឪ្យកូនបៅដោះបានឆ្អែត​និង​បាន​នោក្នុងរង្វង់ដៃម្តាយយ៉ាងកក់ក្តៅ​និងសុខ​សប្បាយ​និង​មានសុវត្ថិភាពផងដែរ​។

*​ឥរិយាបថ​ពបំបៅបែបគ្រាប់បាល់

ម្តាយដែលសម្រាលកូនដោយវះកាត់ច្រើនតែ​ជួបបញ្ហារឿងកូនបៅមិនឆ្អែត​ឬបៅមិនបាន​គ្រប់គ្រាន់​និង​ឈឺមុខរបួសវះកាត់ពីព្រោះ​បំបៅកូនខុសឥរិយាបថ​។​ការបំបៅកូន​ដោយឥរិយាបថ​ពបំបៅកូនដោយវហកាត់​ដើម្បីកុំឪ្យកុំអោយកូនដេកសង្កត់មុខរបួសម្តាយ​ឬ​ម្តាយដែលមានកូនភ្លោះដើម្បីអោយកូន​បឺតទឹកដោះបានព្រមគ្នា​។

***​វីធីព​

ពឪ្យកូនដេកផ្អៀងចំហៀងដងខ្លួនម្តាយ​ឪ្យចុង​ជើងកូនចង្អុលទៅផ្នែកក្រោយ

ក្នើយទ្រាប់ដៃដោយយកដៃទ្រដងខ្លួន​និងក្បាលទារក​។​ម្តាយប្រើប្រអប់ដៃម្ខាង​និង​សុដន់ដែលកូនបឺតចាប់ទប់ទ្រត្រង់បរិវេណកញ្ចឹង​កកូន​។​ចំណែកដៃ​ត្រូវឪបកូនឪ្យណែនជាប់ខ្លួនម្តាយ​ឪ្យច្រមុះកូនស្ថិតក្នុងកម្រិតតែមួយនឹង​ក្បាល​សុដន់​។ ចូរត្រកងម្តងបន្តិចៗឪ្យក្បាលសុដន់ចមមាត់កូន​ប្រយត្ន័ថ្វើយ៉ាងកុំអោយ​ប្រើកំលាំងខ្លាំង​ព្រោះខ្លាចកូនប្រឹងទប់​។

1111

 

 

 

 

*​ឥរិយាបថ​ពពេលកុនយំ

ជំហានតដំបូង​ម្តាយត្រូវដឹងជាមុនថា​កូនយមដោយសារមូលហេតុអ្វី​?​ដូចជា​ដោយសារកូនឃ្លាន​កូនឈឺពោះ​ឬ​អារម្មណ៏មិនល្អ​ដែលការ​ពឪ្យបាន​ត្រឹមត្រូវអាចអោយកូនឈប់យំបាន​។​

***​វីធីព

 77

 ពកូនឪ្យមើលមករកម្តាយ​និង​ស្ថិតក្នុងរង្វង់ដៃ​នឹងធ្វើឪ្យកូនមានអារម្មណ៏កក់ក្តៅ​។​ប៉ុន្តែបើកូនមិន​ឈប់យំទេនោះ​ម្តាយអាចប្តូរឥរិយាបថ​ពដើម្បីឪ្យកូន​មានអារម្មណ៏ស្រួលខ្លួន​ពោលគឹត្រូវគងស្មារួចនាំកូនដើរ​ទៅមក​ព្រមតាំងយកដៃអង្អែលខ្នងលួងកូន​។​ម្តាយ​ត្រូវមានការប្រុងប្រយត្ន័​កុំពកូនប្តូរឥរិយាបថលឿនពេក​ឬ​ប្តូរញឹកញាប់ពេកក្រោយពីកូនបៅរួចថ្មីៗ​ពីព្រោះវា​ធ្វើឪ្យកូនក្ងែ​ឬក្អួត​។

*​ឥរិយាបថ​ពកូនឪ្យដេកផ្ងារ​ឬ​ដេកផ្កាប់​ឪពុកច្រើនតែចូលចិត្តលេងបោះកូនឡើងទៅលើរួចទ្រ​

ទទួលកូន​។​លេងបែបនេះអាចមិនមានសុវត្ថិភាពឡើយ​ពីព្រោះប្រសិនបើថ្លោះ​ធ្លោយ​កូនអានអាចធ្លាក់​និង​ទទួលគ្រោះថ្នាក់​។​គប្បីឪ្យកូនមានសាច់ដុំ​ក​និង​ខ្នងរឹងមាំសិន​ទើបលេងជាមួយកូនបាន​(​ដោយប្រុងប្រយ័ត្ន​)​ប៉ុន្តែ​ក៏មានការលេងដោយងាយៗ​មិនបាច់លើកបោះបែបនេះដែរ​។

***​វីធីព

ពកូនឪ្យដេកផ្ងារក្នុងទូកដៃ​ដោយយកដៃម្ខាងត្រកង​ករបស់កូនឪ្យជាប់​ដៃម្ខាងទៀតត្រកងត្រង់បរិវេណដងខ្លួនចាប់ពីរផ្នែកខ្នងចុះមក​រួចចាប់ដង​ខ្លួនកូនយោលទៅយោលមក​។

ពកូនក្នុងលក្ខណះដេកផ្គាប់​ដោយយកដៃម្ខាងត្រកងត្រង់បរិវេណទ្រូងរបស់កូន​ហើយយកដៃម្ខាងទៀតស៊កក្រោមជើងកូន​ត្រកងខ្លួនកូនចាប់ពីទ្រូងចុះមក​។​ឥរិយាបទបែបនេះជួយកាត់បន្ថយឧស្មន័ក្នុងក្រពះអាហាររបស់កូនបាន​។

66

អ្វីដែលគួរផ្តោតការយកចិត្តទុកដាក់នោះ​គឺម្តាយមិនត្រូវពកូនដោយដៃម្ខាងឡើយ​ពីព្រោះប្រសិនបើកូនរើបម្រាស់ខ្លាំង​អាចធ្វើឪ្យកូនរបូតពីដៃ​និងទទួលគ្រោះថ្នាក់​ដោយងាយ​។

 

 

ធ្វើយ៉ាណា​ទើបកូនមានកម្រិតបញ្ញាល្អ​?

untitled

តាមកាស្រាវជ្រាវ​ឃើញថា​កុមារ​មួយចំនួនដែល​ស្ថិតនៅក្នុងវ័យ​សិក្សារថ្នាក់បឋម​ដេលមានអាយុពី​៦-១១​ឆ្នាំ​មាន​កម្រិតបញ្ញាត្រឹមតែ​៩៧-៩៨​ប៉ុណ្ណោះដែលជា​ទូទៅកុមារគួរ​មានកម្រិតបញ្ញា​(​IQ Score )​៩០-១១០​។នៅពេល​ដែលក្មេងមាន​កម្រិតបញ្ញា​ស្ទើ​តែទាបជាងកម្រិត​ធម្មតានោះ​នៅពេល​ចូលវ័យជំទង់​កម្រិតបញ្ញានិង​ថយចុះ​ត្រឹមតែជាង​៩០​ប៉ុណ្ណោះ​។​មូល ហេតុដែលបណ្តោយ ឲ្យទៅជាបែបនេះ​បណ្តាលមកពីរ​ឪពុកម្តាយភាគ​ច្រើន​មិនយល់អំពី​វិធីចិញ្ចឹមកូន​ក្នុងវ័យសិក្សា​ឲ្យបានត្រឹមត្រូវ​និងគ្នានពេលវេលាគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់​ចំពោះកូនព្រោះរវល់បំពេញការងារពេញមួយថ្ងៃ​។

ទោះបីជាកម្រិតបញ្ញា​ស្ថិតនៅលើតំណពូជ​តែបរិស្ថាន​ដូចជាការចិញ្ចឹមមើល​ថែរក្សាដែលត្រឹមត្រូវ​និងការបរិភោគអាហារល្អៗ​ក៏ជួយឲ្យក្មេងបានទទួលសារធាតុ​អាហារដែលមានប្រយោជន៏​ហើយមាតាបិតា​មិនត្រូវគាបសង្កត់កូនរហូត​មានភាព​តានតឹងនោះទេ​ព្រោះវាមានឥទ្ធពលចំពោះការរៀនសូត្ររបស់កុមារ​។​ឪពុកម្តាយដែលយកចិត្តទុកដាក់ចំពោះកូន​ទាំងការរៀនសូត្រ​ការទទួលទាន​ការគេង​ការលេង​និងការធ្វើលំហាត់ប្រាណ​រួមទាំងការថែទាំផ្នែកសតិអារម្មណ៏​កូននិងផ្តល់ផលល្អចំពោះកម្រិតបញ្ញារបស់​ជួយអោយកូនមាការវិវឌ្ឍន៏ទៅតាមវ័យដ៏សមស្រប​។

 

មាតាគួរឲ្យកូនបយូរប៉ុនណាល្អ​?

untitled1

​ទឹកដោះម្តាយ​ជាអាហារដែលផ្តល់គុណតម្លៃខ្ពស់បំផុត​សម្រាប់ទារក​ព្រោះសារធាតុអាហារ​និងប្រពន្ធ័ការពារ​ផ្សេងៗ​នឹងត្រូវបញ្ជូនទៅកាន់ទារក​។​ប៉ុន្តែអ្នកម្តាយ​មួយចំនួនតែងមានចម្ងល់ថា​គួរឲ្យកូនបយូរប៉ុនណាល្អ​?

​***តាមការពិត​មាតាគួរអោយកូនបៅដោះយ៉ាងតិចបំផុត​៦ខែព្រោះការបៅដោះម្តាយ​ក្រៅពីធ្វើឲ្យទារកទទួលបាន​សារធាតុអាហារដែលមានប្រយោជន៏ហើយនោះ​នៅជួជំរុញ​ឲ្យមានការវិវឌ្ឍន៏ធ្មេញ​និងអវយវះក្នុងការបញ្ចេញសំឡេង

​យ៉ាងសមរម្យ​និងជួយកាត់បន្ថយអត្រាឈមនឹងជំងឺផ្សេងៗ​ដូចជា​ជំងឺប្រតិកម្ម​ហឺត​រាករូស​ជាដើម​។​ប៉ុន្តែបើអ្នកម្តាយអាចបន្តឲ្យកូនបៅរហូតដល់​២​ឆ្នាំ​គឺរិតតែប្រសើរ​។

វិធីថែទាំកូន​កុំឲ្យកើតជំងឺ​នៅរដូវភ្លៀង

 untitled

 នៅរដូវភ្លៀង​អ្នកម្តាយដែលមានកូន​តូចៗរមែងព្រួយបារម្ភពីជំងឺតម្កាតរបស់កូន​តូចស្រាប់ទៅហើយ​ប៉ុន្តែក៏នៅមាន​រឿងជាច្រើនទៀតដែលអ្នកម្តាយត្រូវ​ប្រយត្ន័ប្រយែង​ព្រោះគ្រប់យ៉ាងដែល​នៅជុំវិញ​សុទ្ធតែផ្តល់ផលប៉ះប៉ាល់​ដល់សុខភាពកូនតូចបានដូចគ្នា…។

​នៅរដូវភ្លៀងអាកាសធាតុរមែងងាយ​ឲ្យកូនតូចទាំងឡាយកើតមានអាការមិន​ស្រួលខ្លួន​ពិបាកដកដង្ហើមសូម្បីតែ​ទារក​ក៏មានអាការក្អក​ហៀរសំបោរ​ដកដង្ហើមស៊ីតសតៗ​រហូតក្លាយជាជំងឺផ្តាសាយញឹកញាប់​ធ្វើឲ្យអ្នកជាមាតាបិតា​មានកាខ្វល់ខ្វាយចិត្តមិនតិចទេ​។

​វិធីដ៏ល្អ​គួរតែឲ្យកូនបៅដោះ​ឬទឹកឲ្យបានច្រើនបើគ្នានសំបោរច្រើនទេ​គួរចៀសវាងកាទទួលទាណថ្នាំ​តែបើមានហៀរសំបោរ​រហូតធ្វើអោយកូនមួម៉ៅ​រករឿង​គួរនាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យ​។

កុមារមានបងប្អូនមានទឹកចិត្តរឹងមាំ

untitled

ការមានបងប្អូន​ជួយឧ្យកុមារអាច​រៀនស្វែងយល់​អប់រំនិស្ស័យគ្នា​ទៅវិញទៅមក ​ក៏​ដូចជាចែករំលែកនូវ​អារម្មណ៏ការ​យល់ឃើញនិងមាន​ទំនាក់ទំនងល្អជា​មួយក្មេងៗឯទៀត​ដែលមកលេង​ផ្ទះ។ម្យ៉ាងទៀត​ការមានបងប្អូន​ក៏អាចជួយវិវឌ្ឍន៏បុគ្គលិកលក្ខណះរបស់កុមារផងដែរ​។​

ក្រុមអ្នកវិទ្យាសាស្រ្ត​បានធ្វើការស្រាវជ្រាវអស់រយះពេលជាង​១០ឆ្នាំនិងបាន​រកឃើញថា​ការមានបងប្អូនជួយឲ្យក្មេងមានភាពរឹងមាំ​ប្រៀបដូចជាម្រាមដៃ៥​អាចជួយឲ្យអ្នកអាចក្តាប់ដៃបានដូចច្នេះដែរ​។​ក្រៅពីនេះ​ការមានបងប្អូនអាច​ជួយឲ្យអ្នកស្វែងយល់ពីអារម្មណ៏ខ្លាំងក្លា​ដូចជាអារម្មណ៏​ច្រណែនឈ្នានីស​ការ​ស្អប់ខ្ពើម​ស្គាល់ពីគុណបុណ្យ​អារម្មណ៏ភ័យខ្លាច​អារម្មណ៏ធូរស្បើយ​និងការខកបំណង​ដែលអារម្មណ៏ទាំងនេះ​កុមារមិនអាចស្តែងចេញចំពោះអ្នក​ដទៃបាននោះទេ​ហើយការការពារពីមនុស្សក្នុងក្រុមគ្រួសារ​ក៏ខុសអ្នកដទៃដែរ​។​ចំពោះកុមារដែលមានបងប្អូន​និងបានស្វែងយល់ពីសកម្មភាពផ្េសងៗទៀតនោះ​លុះបានចូលរៀន​នឹងមានការវិវឌ្ឍន៏ឆាប់រហ័សមួួកម្រិតថែមទៀត​ប្រសើរជាងកុមារដែលជាកូនទោល​។

28547715

8716574829756609944275687901831083343807 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

One Response to កូន

  1. សុភ័ក្ត្រ

    ខែកក្កដា 25, 2009 at 5:27 ព្រឹក

    បាន​កូន​ស្អាត​ណាស់!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
តាមដាន

Get every new post delivered to your Inbox.