ក្រុមគ្រួសាររបស់ខ្ញុំ
នេះជាការរៀបរាប់ខ្លះដែលទាក់ទងនិង ជីវិតពិតរបស់ខ្ញុំ។ នៅពេលដែលរំលឹកម្ដងៗ វាគួរឲ្យសប្បាយដែរពិសេសនៅពេលបាននិយាយ
ពីអតីតកាលជាមួយមិត្តដែលស្គាល់ចិត្ត។
នាងខ្ញុំមានឈ្មោះយ៉ាង ធម្មតាមួយថា “ ហេងស៊ីថា”ដែលឈ្មោះនេះមិនមែនម៉ាក់ប៉ាខ្ញុំជាអ្នកដាក់ឲ្យគឹអ្នកគ្រូសរសេរច្រឡំអោយឈ្មោះពិតរបស់នាងខ្ញុំគឺ“ ហេងសេដ្ធា” ព្រោះថាកាលណោះរៀននៅថ្នាក់ទី២មិនទាន់ចេះសរសេរត្រឹមត្រូវទេតែគ្រូសរសេរអោយស្តាប់មើលទៅស្រដៀងៗក៏យកឈ្មោះនេះតែម្តងទៅណាមួយវាស្រួលសរសេរទៀតអស់ទាស់មង។
ខ្ញុំកើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ ១៩៨០ នៅភូមិព្រែកប៉ុក ស្រុកកោះធំ ខេត្តកណ្តាល។ខ្ញុំជាអតីតសិស្សវិទ្យាល័យបាក់ទូកនិងនិសិត្សសាលាផែនការស្ថិត្តិនិងសេដ្ធកិច្ចនិងBBUដូចនេះខ្ញុំមានមិត្តថ្មីជាច្រើនហូរហែរបន្តបន្ទាប់មិនខ្វះទេ។បើនិយាយទៅក្នុងថ្នាក់សិស្សមានបីប្រភេទ ទី១៖ ពូកែ ទី២៖ មធ្យម ទី៣៖ ខ្សោយ។ ឯខ្ញុំស្ថិតក្នុងលំដាប់ទី២ លោកអើយអាទី២និងហើយដែលភាគច្រើជាសិស្សដែលខូចជាងគេមិនតែប៉ុណ្ណោះវាមានទាំងអាទី១មកចូលរួមដែរ ដូចនេះការខូចវាបានបូកចូលគ្នាទៅវាបានទៅជាមហាខូច។ ហេតុអីបានថាមហាខូចព្រោះ ពេលណាដែលអត់ចង់រៀន នាំគ្នាបិទទ្វាចាក់សោរ ហើយនាំគ្នាទៅដើរ លេងបាត់។ បើនិយាយទៅទោះបីពួកយើងជាសិស្សខូចតែមិនដែលប្រលងធ្លាក់ទេ ឯគ្រូវិញក៏ស្រលាញ់សិស្សពួកសិស្សកំហូចដូចពួកយើងដែរ និយាយទៅនឹកដល់កាលពេលនៅរៀនឯវិទ្យាល័យដល់ហើយ។គ្រូវិញសុទ្ធសឹងតែជានាយក និងនាយករងវិទ្យាល័យ។ស្រឡាញ់ក៏ស្រឡាញ់វាយក៏វាយយ៉ាប់មងអាស្វា។
តែសព្វថ្ងៃនេះខ្ញុំលែងជានិសិត្ស ទៀតហើយព្រោះខ្ញុំមានការងារធ្វើនិងមានកូនមួយហើយតែនៅតែកប្បាលខូចដូចមុនដដែលនឹង។ចូលចិត្តលេងសើចច្រើន តែក៏ជាមនុស្សគិតច្រើនដែរចូលចិត្តឲ្យអ្នកដែលនៅក្បែរខ្លួនសប្បាយចិត្ត ចូលចិត្តធ្វើអ្វីដែលប្លែកតែមិនមែនប្លែកបែបឡប់ទេ។ ចូលចិត្តស្វែងយល់ពីអ្វីដែលមានអាថ៌កំបាំង ពេលខ្លះចូលចិត្តប្រថុយដែរ តែបើសាកហើយមានគ្រោះថ្នាក់ ឬមិនល្អមិនធ្វើវាដដែលទេ នាំឲ្យមានវិប្បដិសារី ចូលចិត្តរាប់អានមិត្ត តែយកតែមិត្តណាដែលអាចឲ្យខ្លួនអាចស្វែងយល់ពីអ្វីដែលល្អ។ ចូលចិត្តស្វៃងយល់ពីសង្គម និងចូលរួមក្នុងការងារសង្គម។ទំលាប់អាក្រក់មួយគឺពូកែខឹងនិងរឹងកែមិនបានសោះមិនដឹងហេតុអី្វ? អ្នកណាបានធ្វើមេខ្ញុំប្រាកដជាវិលមុខមិនខានហិហិហិហិ!!!!
កូនស្រីជាតិចន្ទ័សុមនាមានអាយុបាន៣ថ្ងៃ

កូនមានអាយុ២៦ថ្ងៃ
កូនមានអាយុ១ខែគត់
កូនមានអាយុជាង២ខែថតខួបថ្ងៃកំណើតម៉ាក់
នំខួបកំណើតដែលលោកប៉ាទិញមកជូនម៉ាក់ជាពិសេសសំរាប់គំរប់អាយុ២៩ឆ្នាំ
កូនមានអាយុ៣ខែគត់ថតពេលល្ងាចនាំគ្នាទៅញុាំបាយជាមួយលោកពូភារម្យ
លោកប៉ានិងអ្នកម៉ាក់ថតកាលមិនទាន់មានកូននៅសណ្ធាគារម្លិះ
កូនមានអាយុ៣ខែ១១ថ្ងៃមានទំងន់៩គីឡូកំពស់០,៦៥cmm
កូនមានអាយុ៧ខែ២១ថ្ងៃ
កូនមានអាយុ៩ខែ២៣ថ្ងៃ
កូនមានអាយុ១ឆ្នាំគត់នេះជារូបក្រុមគ្រួសារដ៏កក់ក្ដៅរបស់យើង
[slideguest id=2449958197316066552&w=400&h=300]














Mach Morn
ខែកក្កដា 30, 2009 at 8:08 ព្រឹក
សួស្តី! រីករាយដែលបានស្គាល់
timboeun
ខែតុលា 23, 2009 at 1:30 ព្រឹក
កូនគួរឱ្យស្រឡាញ់ណាស់! សុំពបន្តិចបានទេ?
ធី
ខែមេសា 2, 2010 at 2:40 ព្រឹក
ពិតជាគ្រួសារដ៏កក់ក្តៅមែន