RSS

ស្រ្តីមានគ៌រ​និង​ក្រោយសំរាល

Sattrey 1

 

 

 

 

 

 

 

 

បន្ថែមទម្ងន់ប៉ុន្មានទើបត្រឹមត្រូវក្នុងពេលពពោះ​?

11

ពេលមានផ្ទៃពោះ​តើអ្នកត្រូវការ​ទទួលទានសម្រាប់មនុស្ស២នាក់ឬទេ?​ការណែនាំថ្មីៗនេះរបស់អ្នកជំនាញ​ការអាមេរិកនឹងបង្ហាញពីចំនួនទម្ងន់​ដែលង្នកត្រូវបង្កើនយ៉ាងតិចដែលគួរ​ភ្ងាក់ផ្អើលបើអ្នកជាមនុស្សធាត់​ស្រាប់​។

សារមួយដែលសំខាន់បំផុតស្តីពីការ​ណែរនាំថ្មីនេះដោយមន្ទីរវេជ្ជសាស្ត្រ​ជាតិអាមេរិកបានផ្សាយជាសាធារណះ​ថា​ចូរព្យាយាមបង្កើនទំងន់សុខ​ភាពរឹងមាំមុនពេលមានផ្ទៃពោះ​ពីព្រោះបើអ្នកស្ថិតក្នុងស្ថានភាព​រាងកាយរឹងមាំ​នោះកូនរបស់អ្នក​ក៏មានរាងកាយរឹងមាំដែរ​។

ទារកកើតមកក្នុងស្ថានភាពម្តាយ​លើសទម្ងន់នឹងមានឪកាសច្រើន​ក្នុងការកើតមុនខែ​ហើយពេល​ក្រោយមកក្មេងនោះអាចនឹហធាត់​លើសទម្ងន់​។

នេះគឺជាការណែនាំលំដាប់ជាតិនៃប្រទេសអាមេរិកជាលើកដំបូងបង្អស់ស្តីពីទម្ងន់នៅពេលមានផ្ទៃពោះចាប់ពីឆ្នាំ១៩៩០​មក​។

​ជាមួយនឹងស្ត្រីដែលមានទម្ងន់ធម្មតាដែលវាស់ដោយថ្លឹង​BMI គួរតែបង្កើនទម្ងន់ពី១១​ដល់​១៥​គីឡូក្រាម​ពេលមានគរ៌។​BMI (គិតដោយទម្ងន់ចែកឪ្យកម្ពស់​និង​ទទឹងស្មើរគ្នាដោយម៉ែត្រ)​ធម្មតាគឺនៅចន្លោះ​១៨,៥​និង​២៤,៩​។

​*ជាមួយស្ត្រីលើសទម្ងន់​(​BMI​ពី​២៥​ដល់​២៩,៩​)​គួរបង្កើនទម្ងន់ពី​៦,៥​គីឡូក្រាមដល់​១១​គីឡូក្រាម​។

*ចំពោះស្ត្រីធាត់ខ្លាំង​(​BMI​ពី​៣០​ឡើងទៅ​)​គួរបង្កើនពី​៥គីឡូក្រាម​ដល់​៩​គីឡូក្រាម​។

*ចំណែកស្ត្រីស្គម​(​BMI​តិចជាង​១៨,៥​)​គួរតែបង្កើនទម្ងន់ចាប់ពី​១២,៦​ដល់​១៨​គីឡូក្រាម​។

ជារួមស្ត្រីដែលមានទម្ងន់ស្រាល​និង​ទម្ងន់ធម្មតា​គួរបង្កើនទម្ងន់ប្រហែល​០,៤៥​គីឡូក្រាម​ជារៀងរាល់សប្តាហ៏ក្នុងតំណាក់កាលទី​២​និងទី៣​នៃការពពោះ​។​ស្រ្តីដែលលើសទម្ងន់​និងធាត់ខ្លាំង​គួរបង្កើនត្រឹមតេ​០,២៥​គីឡូក្រាម​ជារៀងរាល់សប្តាហ៏ប៉ុណ្ណោះ​។

បញ្ហាឈឺខ្នង​ចង្កេះរបស់ស្រ្តីមានផ្ទៃពោះ

untitled1

 

ជាអាការយ៉ាង​សាមញ្ញធម្មតា​ដែលកើត​មានជាទូទៅចំពោះ​ស្ត្រីមានផ្ទៃពោះ​ដែលអាច​កើតមានចាប់តាំងពីខែ​ដំបូងៗ​រហូតដល់ពេល​សម្រាលតែម្តង……។ ​នៅពេលផ្ទៃពោះរបស់​ស្ត្រីកាន់តែធំទៅៗ​ខ្នង​ស្ត្រីមានភាពកោងកាន់តែ​ខ្លាំងដើម្បីទ្រទម្ងន់ពោះ​ដោយសារសាច់ដុំយឺតទាញ​ដែលធ្វើឲ្យអ្នកមាន​អារម្មណ៏ឈឺខ្នងហើយ​ខណះដែលស្បូនរបស់អ្នក​កាន់តែរីកធំ​ពេលនោះ​ពោះរបស់អ្នកកាន់តែ​ហុចទៅមុខ​ធ្វើឲ្យកាន់តែ​មានសម្ពាធទៅលើខ្នង​ផ្នែកខាងក្រោម​និងមាន​ការកើនឡើង​នៃអ័រម៉ូន​រេឡាក់ស៊ីន​(​Relaxin ) ​។ទាំងអស់នេះជាហេតុ​បណ្តាលឲ្យសរសៃទាំងឡាយមានការទាញពោះ​និងបង្កើនកម្លាំងយឺតទៅលើខ្នង​ធ្វើឲ្យមានការឈឺខ្នង​។​ទោះជាយ៉ាងណាមាន​វីធីជាច្រើនក្នុងការសម្រាល​អាការឈឺខ្នង​ដូចជា :

-នៅពេលអង្គុយ​ទោះជានៅផ្ទះ​ឬនៅកន្លែងធ្វើការក្តី​អ្នកត្រូវអង្គុយត្រង់ខ្នង​និងពូកទ្រាប់ត្រូវរឹងល្មម​មិនត្រូវអង្គុយគងទាក់ខ្លាឡើយ​ព្រោះនឹងធ្វើអោយ​ឆ្អឹងត្រគាករបស់អ្នក​មានសភាពផ្អៀង​ធ្វើអោយសាច់ដុំខ្នងធ្វើកាមិនល្អ​។

- ត្រូវសំរាកអោយបានញឹកញាប់​ដោយដើរ​ឬឈរ​ឬពន្លាតសរសៃរសសូង​យ៉ាងតិចមួយម៉ោងម្តង​ព្រោះបើអង្គុយយូរពេក​នឹងធ្វើឲ្យអ្នកឈឺខ្នងកាន់តែខ្លាំង​។

- អ្នកមិនត្រូវឈរយូពេកទេ​ប្រសិនបើការងាររបស់អ្នក​តម្រូវអោយឈរគួរដាក់​ជើងម្ខាងនៅលើកំណល់ទ្ររ​ដើម្បីទ្រទម្ងន់ខ្លួន​និង​បន្ថយសម្ពាធទៅលើខ្នង​ផ្នែកខាងក្រោយរបស់អ្នក​។

- ចៀសវាងលើករបស់ធ្ងន់ៗ​តែបើអ្នកចាំបាច់ត្រូវលើក​អ្នកត្រូវលើវាដោយយឺតៗ។​រក្សារលំនឹងរាងកាយរបស់អ្នក​ដោយឈរកន្ធែកជើងបន្តិច​បន្ទន់ជង្គង់​(​មិនមែនប្រើខ្នងទេ​)​។

- រក្សារទម្ងន់ខ្លួនរបស់អ្នក​ឲ្យបានសមល្មម​ដើម្បីកុំឥ្យពិបាកដល់ឆ្អឹងខ្នង​។

- មិនត្រូវពាក់ស្បែកជើងកែងចោតពេកនោះទេ​គួរប្រើស្បែកជើងទាប​។

- ពូកគេងរបស់អ្នក​ត្រូវរឹងសមល្មម​បើមិនដូច្នេះទេគួរដាក់បន្តះក្តារទ្រាប់ពីក្រោម​ក្នុងអមឡុងពេលមានផ្ទៃពោះ​។

- គួរប្រើទ្រនាបទ្រពោះ​ដែលចេញម៉ូដសម្រាប់ស្ត្រីមានផ្ទៃពោះ​ដើម្បីកាត់បន្ថយ​ទម្ងន់ពោះ​ពីឆ្អឹងខ្នង​។

- មិនត្រូវឈោងយករបស់ពីទីខ្ពស់ៗគួររកកំណល់​ជាន់ឡើង​។

- គិតនូវអ្វីដែលល្អៗ​ចិត្តដែលស្ងប់​នាំមកនូវភាពធូរស្រាលនៃរាងកាយជា​ពិសេសខ្នង​។​អ្នកអាចសាកល្បងធ្វើលំហាត់ប្រាណបែបយោគះ​ដែលនឹងជួយ​ឲ្យមានភាពធូរស្រាល​ទាំងកាយទាំងចិត្ត​និងអារម្មណ៏របស់អ្នក​។

- ផ្អៀងត្រគាកខ្លះ​ដើម្បីពង្រីកសាច់ដុំពោះ​។

- បន្ថយការចុករួយសាច់ដុំ​ដោយការស្អំត្រជាក់​និង​ស្អំក្តៅឆ្លាស់គ្នា​រៀងរាល់​១៥នាទីម្តង​ឬងូតទឹកក្តៅឧណ្ហៗ​ឬបើកទឹកផ្កាឈូកម៉ាស្សាខ្នង​។

- គួរទទួលការម៉ាស្សារ​សម្រាប់អ្នកមានផ្ទៃពោះ​(​លើសពី​៣​ខែឡើងទៅ​)​ដោយងអ្នកជំនាញផ្នែកម៉ាស្សាស្រ្តីមានផ្ទៃពោះ​ឬ​អាចប្រើការព្យាបាលបំបាត់​ដោយវីធីចាក់ម្ជុលវិទ្យាសាស្រ្ត​ឬចាប់សរសៃ​។

វីធីច្របាច់ទឹកដោះទុកឪ្យកូនបៅ

untitled

មាតាដែលបំបៅកូនដោយទឹកដោះ​ខ្លួនឯងនៅពេលត្រូវការរក្សារ​ទឹកដោះដែលច្រើនលើសគួរស្វែង​យល់ពីការច្របាច់ទឹកដោះរក្សាទុក​ឲ្យកូនបៅឲ្យបានត្រឹមត្រូវ… ។​

*វីធីច្របាច់ទឹកដោះ​:

១.លាងដៃឲ្យស្អាត​សម្អាតដបសំរាប់ដាក់ទឹកដោះរាល់លើក​មុននឹងយកមកប្រើ។

២.ម៉ាស្សារជារង្វង់ជុំវិញសុដន​ដោយការច្របាច់ស្រាលៗ​ពីបរិវេណក្រៅ​មកកាន់​បរិវេណចុងដោះ​ជុំវិញក្បាល់ដោះស្រាលៗ​ដោយការប្រើម្រាមដៃទាញ​ឬឈ្លី​ចុងដោះ​។

៣. អាចស្អំសុដន់ដោយក្រាត់ជ្រលក់ទឹកក្តៅ៣-៥នាទី​មុននឹងម៉ាស្សាដោះ​នឹងធ្វើឲ្យដោះហូរចេញបានស្រួល​និងទទួលទានទឹកឲ្យបានច្រើន​ព្រមទាំង​នប្ថយភាពតានតឹងក្នុងអារម្មណ៏​មុននឹងច្របាច់​ឬបូមទឹកដោះ​។

៤.ច្របាច់ទឹកដោះដោយបប្រើម្រាមមេដៃដាក់លើក្បាលដោះខាងលើ​ចំណែកម្រាម​ចង្អុលដៃដាក់ខាងក្រោម​សង្កត់ចូលទៅរកដោះ​សឹមច្របាច់ម្រាមចូលគ្នានោះ​ទឹកដោះនឹងហូរចេញមកទើបលែងដៃ​រួចចាប់ផ្តើមសារជាថ្មី​។

៥.ធ្វើម្តងទៀត​សង្កត់​ច្របាច់រួចលែង​ច្របាច់ជុំវិញដោះដើម្បីឲ្យទឹកដោះហូរអស់​រួចហើយរក្សារទុកទឹកដោះ​ក្នុងដបដែលបានត្រៀមទុក​។

៦.ពេលច្របាច់ទឹកដោះរួចហើយ​គួរយកទឹកដោះ​២-៣តំណក់លាបក្បាលដោះ​ទាំងសងខាងទុកឲ្យស្ងួតសិន​មុននឹងពាក់អាវទ្រនាប់វិញ​។

*ការរក្សារទឹកដោះ

១.ទឹកដោះដែលរក្សារទុកក្នុងទូទឹកកកក្នុងថតក្លាសេ្សធម្មតា​គួរយកមកទុកនៅ​ក្រៅទូទឹកកកដើម្បីឲ្យបាត់ត្រជាក់​ឬត្រាំទឹកក្តៅឧណ្ណ​(​មិនមែនខ្លាំងឬយកទៅ​កម្តៅលើភ្លើង​ឬក៏ដាក់ក្នុងចង្រ្កានម៉ៃក្រូវេវ​នោះទេ​ព្រោះអាចអោយវាបាត់បង់​សារធាតុអាហារ​អង្គបដិបកូ​និង​វីតាមីនមួយចំនួយ​)​។

២.ទឹកដើដែលរក្សារទុកក្នុងថតក្លាសេ្សកក​គួរផ្លាស់យកមកដាក់ក្នុងថតទូក្លាស្សេ​ធម្មតាជាមុនសិន​ដើម្បីអោយវារលាយរួចសឹមមក្តៅអោយទារកបៅនៅពេលត្រូវកា។

៣.ទឹកដោះដែលរលាយបន្ទាប់ពិក្លាស្សេហើយ​អាចចរក្សារទុកបាន២៤​ម៉ោងទៀត​ក្នុងថតក្លាស្សេធម្មតា​តែមិនគួរយកវាមកក្លាស្សេម្តងទៀតនោះទេ​ហើយទឹកដោះ​ដែលទារកបៅមិនអស់​មិនត្រូវយកមកក្លាស្សេទុកអោយទារកបៅម្តងទៀតទេ​។

 បញ្ហាចុករួយស្រពន់កាយ​របស់ស្រ្តីកូនខ្ចី

untitledមាតាខ្លះ​អាចជួបអាការឈឺជើង​បន្ទាប់ពីគេង​ឬអង្គុយយូរ​នៅពេលក្រោកឈរឡើងហាក់​ដូចមានអារម្មណ៏ថាជាប់កជើង​ធ្វើឲ្យដើរមិន​សូវស្រួលលុះដើរមួយសន្ទុះអាការឈឺក៏បាត់​ទៅវិញ​។​បែបនេះគឺមូលហេតុមកពីកជើង​មិនបានកម្រើកជាយូរ​ឬអាចមានអាការសាច់​ដុំរួយស្រពន់ដោយសារអង្គុយ​ឈរ​គេង​ឬដើរយូរពេក​។​ក្នុងពេលបំបៅដោះទារក​ជួនកាលអាចប្រើពេលយូដូច្នេះ​មាតាគួររៀប​ចំឥរិយាបថឲ្យបានសមស្រប​ឧស្សារផ្លាស់ប្តូរឥរិយាបថរបស់ខ្លួន​និងគួរមាន​ឧបករណ៏ជំនួយ​ដូចជា​ខ្នើយសម្រាប់កល់ជើង​ឬទ្រដៃជចាដើម​ដើម្បីឲ្យបាន​កម្រិតខ្ពស់សមស្រប​សម្រាប់ការបំបៅទារក​ជៀសវាងរួយស្រពន់ដៃជើង​។​មាតាខ្លះយល់ថា​អាការរួយស្រពន់ដែជើងទាំងនេះ​មានមូលហេតុមកពីការ​សម្រាលកូន​គឹជាការយល់ខុស​ព្រោះរឿងនេះទាក់ទងនឹងការរៀបចំឥរិយាបថ​របស់ខ្លួនច្រើនជាង​។

34753337

72962035

 

 

77780718917501382214310123

 

ការ​បញ្ចេញ​មតិ​ត្រូវបានបិទ។

 
តាមដាន

Get every new post delivered to your Inbox.